ខេត្តសៀមរាប៖ បច្ចុប្បន្នគេសង្កេតឃើញ ទីតាំងម៉ាស្សា ៨៨១ម៉ាស្សាកោសជប់ ត្រូវបានគេដឹងថា ជាកន្លែងបម្រើសេវាផ្លូវភេទ ឯការដាក់ស្លាកយីហោនេះ គ្រាន់តែដាក់បំភ័ន្តភ្នែកមហាជនតែប៉ុណ្ណោះ តែធាតុពិត ជាកន្លែងបម្រើផ្លូវភេទយ៉ាងពេញបន្ទុក ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ។
តាមប្រភពព័ត៌មានពីពលដ្នបានឲ្យដឹងថា គេឃើញមានសមត្ថកិច្ចមួយចំនួនមិនបង្រ្កាបទេ ទុកស្អំពង និងដើរយកលុយ ជាថ្នូរទៅនឹងការមិនបង្រ្កាប កក្ដាទាំងនេះហើយ ទើបធ្វើឲ្យក្រុងសៀមរាប ពោរពេញទៅដោយកន្លែងម៉ាស្សាស្ទើរពេញក្រុង ។
ពលរដ្នថ្លែងថា ល្មមដល់ពេលសមត្ថកិច្ចចុះចាប់កន្លែងម៉ាស្សា មួយកន្លែងម៉ាស្សា យីហោ ៨៨១ម៉ាស្សាកោសជប់ នេះហើយ ម្យ៉ាងទៀត មួយរយះពេលចុងក្រោយនេះ គេមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាបកន្លែងម៉ាស្សាឡើយ ប្រហែលជាទុកស្អំពង ឬត្រូវរ៉ូវគ្នាយ៉ាងស្ងៀមស្ងាត់ ទើបបណ្ដោយឲ្យកន្លែងម៉ាស្សារីកដុះដាលដូចផ្សិតបែបនេះ ។
ពាក់ព័ន្ធទៅនឹងកន្លែងម៉ាស្សានេះ លោក ពេជ សុខេន មេប៉ុស្ដិ៍ សង្កាត់សៀមរាប បានឲ្យដឹងថា ទីតាំងម៉ាស្សា បម្រើផ្លូវភេទនេះ លោកធ្លាប់បានបង្រ្កាបម្ដងហើយ តែមិនរាងចាលទេ តែលោកចុះបង្រ្កាបក្នុងពេលឆាប់ៗនេះ ។ តែរហូតមកដល់ពេលនេះ ជិតមួយខែហើយ ការរង់ចាំមើលចំណាត់ការរបស់លោក មេប៉ុស្ដិ៍ គ្មានប្រសិទ្ធភាពអ្វីសូមម្បីតែបន្ដិច បានត្រឹមតែអួតក្ដែងៗ ឲ្យរួចតែពីពីមាត់។
ក្នុងរឿងនេះ មានពលរដ្នម្នាក់ប្រាប់ថា លោក ពេជ សុខេន មេប៉ុស្ដិ៍ សង្កាត់សៀមរាប ក៏ជាប់ពាក់ព័ន្ធសំណូកប្រចាំខែជាថ្នូរទៅនឹងការបង្រ្កាបដែរ ៕ ប៊ុនរិទ្ធី