ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តហាយឡេនឌ័រ ទំនងស្រវឹងស្រា បើកបុកអ្នកថ្មើរជើងខ្ទាតធ្លាក់ស្រែស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដើរថ្មើជើងតាមផ្លូវលើកំណាត់ផ្លូវជាតិលេខ១សុខៗ ស្រាប់តែមានរថយន្តហាយឡេនឌ័រទំនងជាអ្នកបើកស្រវឹងស្រា រេចង្កូតមកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតធ្លាក់ ស្រែបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រាយការណ៍មកសមត្ថកិច្ច ចុះអន្តាគមន៍ ខណៈជនបង្ករត់គេចខ្លួនពាក់កណ្ដាលផ្លូវ ទើបឃាត់ខ្លួនបានអ្នកបើកបង្កហេតុ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង​៩និង៣០នាទីយប់ លើ​ផ្លូវ​ជាតិ​លេខ​០១ ​ចន្លោះគីឡូម៉ែត្រ លេខ១៣៨ និង១៣៩ ត្រង់ចំណុច​ក្នុងភូមិ​លៀប​ ឃុំកណ្តៀងរាយ​ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះកែវ​ សារ៉ាត់ អាយុ៣៥ឆ្នំា មុខរបរ កសិករ រស់នៅភូមិលៀប ឃុំកណ្តៀងរាយ​ ស្រុក​ស្វាយទាប​ ខេត្ត​ស្វាយរៀង​ ។ ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ គុជ​ ភារម្យ​ ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ មុខរបរ​ជាង​អគ្គិសនី​ កាស៊ីណូ​​ រស់​នៅ​ភូមិ​ព្រៃ​ធំ​ ​សង្កាត់​ព្រៃ​អង្គុញ​ ​ក្រុង​បាវិត​ ​ខេត្ត​ស្វាយរៀង​​​​ ខណៈបើករថយន្ត​ម៉ាក​ហាយឡែនឌ័រ​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ ២AP-៥៦០២ ។

ប្រភពបន្តថា មុនកើតហេតុមានបុរសម្នាក់បានដើរថ្មើរជើង ទិសដៅពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ សុខៗស្រាប់តែមានរថយន្តហាយឡេនឌ័រ ​ម៉ាក​ហាយឡែនឌ័រ​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ ២AP-៥៦០២ ទំនងជាអ្នកបើកស្រវឹងស្រារេចង្កូតមកបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទាតធ្លាក់ស្រែ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ មកសមត្ថកិច្ចមកអន្តាគមន៍ ខណៈជនបង្ករត់គេចខ្លួនបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានឃាត់ខ្លួនអ្នកបើកបង្កហេតុមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ។

រីឯសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖