ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ១ក្រុម មានស្រី ប្រុស៤នាក់ បានវាយជនជាតិបរទេសម្នាក់ យកទូរស័ព្ទ ត្រូវជនរងគ្រោះតដៃវិញ រត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ១ក្រុមមានស្រីប្រុស៤នាក់ បានវាយជនជាតិបរទេសម្នាក់យកទូរស័ព្ទ ខណៈកំពុងអង្គុយ​លំហែកាយនៅមាត់ទន្លេរបានសម្រេចរួចនាំគ្នារត់គេចខ្លួនតែត្រូវជនជាតិបរទេស វាយតដៃដណ្ដើមយកទូរស័ព្ទបានមកវិញ រីឯជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងកាលវម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសុធារស ខាងមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ ជនជាតិបរទេសមិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបុរសជាជនជាតិបរទេសម្នាក់ ជិះកង់មួយគ្រឿងមកឈប់នៅមាត់ទន្លេដើម្បីអង្គុយលំហែកាយលេង មួយសន្ទុះក្រោយមកស្រាប់តែមានជនសង្ស័យប្រុសស្រី៤នាក់ ពីរនាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក និងពីរនាក់ទៀតដើរថ្មើរជើង មកស្ទាក់ពីមុខធ្វើសកម្មភាពយកដំបងវាយប្លន់យកទូរស័ព្ទដៃពីជនជាតិបរទេសបានសម្រេច តែត្រូវជនជាតិបរទេសបានដកច្រវាក់ដែលចាក់ជាប់នឹងកង់ មកវាយតដៃវិញ ដណ្ដើមយកទូរស័ព្ទបានមកវិញ ដោយឃើញសភាពការណ៍មិនស្រួលជនសង្ស័យទាំងនោះបានរត់គេចខ្លួនបាត់អស់។

បន្ទាប់ពីកើតហេតុជនរងគ្រោះជាជនជាតិបរទេស មិនបានមកដាក់ពាក្យបណ្តឹងប៉ុស្តិ៍នគរបាលនោះទេ បានជិះកង់ទៅផ្ទះវិញបាត់តែម្តង ៕ ជ្រោយពេជ្រ


ចែករំលែក៖