ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនវ័យចំណាស់ម្នាក់ លង់ទឹកអាងស្លាប់ ក្នុងសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាមានជនបរទេសម្នាក់ លង់ទឹកអាងស្លាប់នៅក្នុងសណ្ឋាគារ រ៉ូយ៉ាល់អង្គររីសត ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង-ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ FENG YUZHEN ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិ ចិន ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ ឆាង យ៉ុង ស្នាក់នៅបន្ទប់លេខ៥០៣ សណ្ឋាគារខាងលើ ។

ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយលង់ទឹក។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅសាលតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេច របស់ក្រុមគ្រួសារ និងស្ថានទូត ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖