ខេត្តស្វាយរៀង ៖ រថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៨ទៅ៩គ្រឿង ផ្ទុកដែកអេតចាយបើកឆ្លងដែនប៉ុស្តិ៍របៀងព្រំដែន សំយ៉ោង ស្ថិតនៅភូមិឫស្សីលៀប ឃុំសំយ៉ោង ក្នុងភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីផ្ទេរទំនិញជាដែកអេតចាយ ដាក់រថយន្ត ពាក់ស្លាកលេខវៀតណាម ផ្សេងចេញទៅវៀតណាមទាំងកណ្តាលថ្ងៃ និងយប់អធ្រាត្រ ដោយធ្វើឲ្យខូចផ្លូវមិនរំខានសមត្ថកិច្ចពាក់ពន្ធ័ ។
ក៏ប៉ុន្តែបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា៖ រថយន្តទាំងអស់នេះមានទំនិញ ជាដែកអេតចាយ ពុំមានអ្វីសំខាន់នោះទេ ហើយក៏គ្មានខុសច្បាប់ដែរ ព្រោះមានអ្នករត់ការផ្លូវអស់ហើយ គេបង់លុយឲ្យគយ ឲ្យខេត្ត ឲ្យសាធារណការ និងសមត្ថកិច្ចនៅប៉ុស្តិ៍ព្រំដែនរួចរាល់អស់ហើយ ។
ដោយឡែកពលរដ្ឋ ក៏ដូចជាភ្នែករបស់មហាជនដែលរស់នៅតំបន់នោះ ចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា៖ មិនថាពេលប្រលប់ៗ ឬពេលថ្ងៃទេ គឺតែងតែមានរថយន្តធំៗផ្ទុកទំនិញដែកអេតចាយដឹកឆ្លងដែនតាមច្រករបៀងព្រំដែនសំយ៉ោងនេះ រហូតមិនដឹងថា រថយន្តទាំងដឹកលើសទម្ងន់ ឬអត់នោះទេ ពីព្រោះថាជាធម្មតា ចំពោះផ្លូវលំ គេអនុញ្ញាតឲ្យដឹកមិនលើសពី១៥តោននោះឡើយ ដោយគិតរួមទាំងទម្ងន់របស់រថយន្តផងនោះ បើមិនដូច្នេះទេ ច្បាស់ជារលាយផ្លវលំអស់ជាក់ជាពុំខានឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា ៖ រឿងហ្វូងក្បួនរថយន្តដឹកទំនិញឆ្លងដែនទាំង នេះគឺគេមានមេខ្យល់ជាអ្នករត់ការអស់ហើយ តាំងពីលើមកទៅតាមជំនាញ ទើបទំនិញអាចឆ្លងចេញទៅក្រៅប្រទេសតាមទេសតាមច្រករបៀងបានគ្មានអ្នកមករំខានឡើយ។
ពាក់ព័ន្ធទៅនឹងហ្វូងរថយន្តដឹកទំនិញជាដែកអេតចាយដែលនិយមឆ្លងដែនទៅប្រទេសវៀតណាម នាពេលយប់នេះ ក្រុមអ្នកសារព័ត៌មានពុំអាច ទំនាក់ទំនងជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោងបានទេ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ដោយសារគ្មានលេខទូរសព្ទ័ទាក់ទងបាន ៕ យឹម សុថាន