ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌចំការមន ឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីហៅរ៉ឺម៉កម៉ូតូដឹកសង្សាររបស់ខ្លួនទៅមន្ទីរពេទ្យរុស្សុី ហៅពេទ្យមិត្តភាពខ្មែរសូវៀត ពេលក្រុមគ្រូពេទ្យពិនិត្យមើលឃើញថា នារីរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយមានស្លាកស្នាមត្រង់ចុងក ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនបង្កការភ្ញាក់ផ្អើលតែម្តង ។
ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលវេលាម៉ោង១១និង៣០នាទីថ្ងៃព្រឹក ថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងមន្ទីរពេទ្យរុស្សុី ហៅពេទ្យមិត្តភាពខ្មែរសូវៀត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សពនារីរងគ្រោះ ឈ្មោះ ជនរងគ្រោះ ចាន់ រស្មី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរខារ៉ាអូខេ និងបុរសដែលអាះអាងថា ជាមិត្តប្រុស មានឈ្មោះ លី សុភ័ក្ររិទ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរផ្នែកអូឌឺនៅខេធីវី ស្នាក់នៅផ្ទះលេខ០៥០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ បច្ចុប្បន្នស្នាក់នៅជាមួយជនរងគ្រោះ នៅបន្ទប់ជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
តាមប្រភពពីលោក ផន អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន បានឲ្យដឹងថាមុនកើតហេតុមានគ្រូពេទ្យបានទូរស័ព្ទមកប្ដឹងថាមានស្រ្តីម្នាក់ស្លាប់ពេលដឹកមកដល់ពេទ្យដោយមានបុរសម្នាក់ ដែលអាះអាងថាជាមិត្តប្រុសរួច ក៏ប្រញ្ញាប់ចុះមកមន្ទីរពេទ្យ និងសាកសួរនាំបុរសដែលដឹកកង់បីមកមន្ទីរពេទ្យហើយ ក៏ដឹកថាករណីនេះកើតហេតុនៅបន្ទប់ជួលសង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោកនិងទំនាក់ទីអធិការរងទទួលផែនយុត្តិធម៌ ខណ្ឌទួលគោកដើម្បីឲ្យជំនាញចុះមកកោសល្យវិច័យសព តើស្រ្តីដែលស្លាប់នេះបណ្ដាលមកពីមូលហេតុអ្វីឲ្យច្បាស់លាស់ ។
យោងតាមចំម្លើយរបស់ឈ្មោះ លី សុភ័ក្ររិទ្ឋ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់ជាមិត្តប្រុសនារីរងគ្រោះ ដោយបានរួមរស់នៅជាមួយគ្នាជិត១ឆ្នាំហើយ ហើយមិនដែលមានបញ្ហាអ្វីទេតែដោយឡែកថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០១៩ ក៏បានទាស់ពាក្យសំដីគ្នាខ្លាំងខាងស្រីបាននិយាយនិងចោទថាគាត់មានស្រីថ្មី ហើយខ្លួនបានប្រកែកតែខាងស្រីនៅតែនិយាយដដែលក៏បណ្ដោយតាមនិងចុះខ្ជិលចង់ឈ្លោះរួចក៏ខាងស្រីចុះពីលើគ្រែមកដេកនៅឥដ្ឋការ៉ូវិញ ។ រហូតមកដល់ល្ងាចថ្ងៃដដែល រូបគេក៏ចេញទៅធ្វើការរៀងខ្លួន តែមិនបានដឹងថាមិត្តស្រីគាត់ចេញទៅធ្វើការអត់ទេ លុះដល់ម៉ោង៤និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ពេលចេញពីធ្វើការវិញ បានមកគោះទ្វារបន្ទប់ជួលតែមិត្តស្រីម្តងទៀត នៅតែមិនព្រមបើកទ្វារឲ្យទោះខំទូរស័ព្ទចូលហើយមិនព្រមលើដោយខ្លាចរំខានដល់អ្នកជិតខាងក៏ត្រលប់ទៅដេកនៅបន្ទប់ជួលមិត្តភ័ក្រ្តដែលធ្វើការជាមួយគ្នាវិញ រងចាំព្រឹកមកសុំទោសនិងអង្វរនាងតិចទៅគាត់លេងខឹងពីព្រោះទំលាប់រាល់ដងតែប៉ុណ្ណឹង ។ តែរហូតមកដល់ម៉ោង១១និង០០នាទីថ្ងៃត្រង់ក៏មកគោះទ្វារបន្ទប់ម្ដងទៀតតែនៅតែស្ងាត់ដោយឃើញមានធ្ញើររូបថាមានលាបថ្នាំសម្លាប់ខ្លួននិងអារកដៃពីមុនកន្លែងមកទើបសំរេចចិត្តបងប្អូនដែលរស់នៅបន្ទប់ជួលក្បែរគ្នាធាក់ទម្លុះទ្វារចូលរួចក៏ឃើញមិត្តស្រីគាត់ បានចងកសម្លាប់ខ្លួននៅចំរឹងបង្អួចដោយប្រើអាវចងកតែដោយមិនអស់ចិត្តលើកដាក់មកផ្ទាល់ឥដ្ឋការ៉ូ និងប្រញាប់ហៅរ៉ឺម៉កម៉ូតូដឹកយកទៅមន្ទីរពេទ្យរុស្សុីដើម្បីសង្រ្គោះអាយុជីវិត តែអកុសលគ្រូពេទ្យបានប្រាប់ថា ដាច់ខ្យល់ស្លាប់បាត់ទៅហើយ មិនដឹងពេលណានោះទេ ក្រោយមកក៏សមត្ថកិច្ចចុះមកធ្វើកំណត់ហេតុតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញបានសហការជាមួយ អាជ្ញាធរខណ្ឌទួលគោក ដើម្បីមកត្រួតពិនិត្យសពជនរងគ្រោះក្រោយមក ក៏បានមើលសពនិងមានស្នាមនៅកហើយក្រៅពីនេះគ្មានអ្វីសម្គាល់នោះទេ រួចក៏ចុះទៅបន្ទប់ជួលរបស់នារីរងគ្រោះជាកន្លែងកើតហេតុ ក៏មិនឃើញមានអ្វីដែល ទើបសមត្ថកិច្ចសន្និដ្ឋានថា ជាករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយនារីរងគ្រោះយកអាវចងនឹងចំរឹងបង្អួចបណ្ដាលឲ្យស្លាប់តែម្តង ។
បច្ចុប្បន្ន សពបានប្រគល់ឲ្យបងស្រីបង្កើតរបស់សពឈ្មោះ ចាន់ ស្រីលក្ខ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ស រស្មី