ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ លួចទ្រព្រសម្បិត្តអ្នកដទៃអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅដសាលាដំបូងខេត្ត ។
ករណីចោរលួចនេះ បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃពុធ ៧ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរចេង ស្ថិតក្នុងភូមិ តាអង១ ឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចមកលាក់ខ្លួននៅផ្ទះសំណាក់ យីហោ សុខ ក្នុងក្រុងបានលុង ខេត្តរតនគិរី ហើយត្រូវកម្លាំងអធិការនគរបាលក្រុងបានលុង សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត ចុះស្រាវជ្រាវតាមប្រព័ន្ធទូរស័ព្ទដៃរបស់ជនរងគ្រោះ ឃើញពួកគេលួចទៅ ពេលសមត្ថកិច្ចទូរសព្ទ័ចូល លោតសញ្ញានៅទីតាំងខាងលើនោះ ក៏ឈានដល់ឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់តែម្តង ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តផងដែរ ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ សុិន សុខន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ជនសង្ស័យ ១- ឈ្មោះ ឃុត វិឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ទី២- ឈ្មោះ ហៀង រតនះ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា ។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតសម្ភារ រួមមាន៖ ខ្សែកមាសទម្ងន់ជាង៣ដំឡឹង មួយខ្សែ បន្ទោងព្រះចំនួន២អង្គ ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក iphonex និងnokai ។
ជនសង្ស័យត្រូវជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តឃុំខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ ជីវន្ត័