ខេត្តពោធិ៍សាត់៖ ជាងសំណង់ និងដែកម្នាក់ បានរងរបួសយ៉ាងដំណំ ដោយសារឆ្លងចរន្តអគ្គិសនីឆក់ នៅគ្រាដែលជនគ្រោះកំពុងបំពេញកាតព្វកិច្ច ពិតជាសំណាងមួយ ក្នុងមួយពាន់ គ្រោះថ្នាក់មែន ។
ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៥៥នាទី ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា ជនរងគ្រោះឈ្មោះ សុខ គា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ បច្ចុប្បន្ន រស់នៅភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូនប្រុសចំនួន ២នាក់ក្នុងគ្រួសារ ។
រាយការណ៍ដដែលខាងលើបន្តទៀតថា មូលហេតុឆ្លងចរន្តអគ្គិសនីឆក់នេះ នៅគ្រាដែលជនរងគ្រោះកំពុងផ្សាដែក ជាអកុសល ក៏បានដួលរលំដែកទៅប៉ះចំព្រីភ្លើង បណ្ដាលឲ្យឆក់ដៃខាងឆ្វេងរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនសង្រ្គោះភ្លាមៗទាន់ពេល៕ បុឹម ពិន