ព័ត៌មានទាន់ហេតុការណ៍៖

នាយប៉ុស្ដិ៍រដ្ឋបាលសំរោងទទួលមរណភាព ដោយជំងឺមហារីកសួត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ មានទុក្ខយ៉ាងក្រៀមក្រំ ខណៈបានបាត់កម្លាំងម្នាក់ដោយលោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងទទួលមរណភាព ។

លោកនាយប៉ុស្ដិ៍នគរបាល រដ្ឋបាល ទទួលមរណភាពខាងលើ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកភ្នំក្រវាញប្រាប់ថា ជនរងគ្រោះឈ្មោះ សុឹម រ៉ន ភេទប្រុស មានទីលំនៅភូមិ.ឃុំខាងលើ មានឋានៈអនុសេនីយ៍ឯក ជានាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង ជនរងគ្រោះទទួលមរណភាពដោយរោគាពាត (មហារីសួត)៕ ប៉ឹម ពិន

 


ចែករំលែក៖