ព័ត៌មានទាន់ហេតុការណ៍៖

ប្តីគម្រក់! ផឹកចំស្រាកាច ស្រវឹងខ្លាំង ទាញអាវុធកែច្នៃបាញ់ប្រពន្ធបណ្ដាលឲ្យ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចឃាត់ខ្លួនប្ដីគម្រក់ ប្រើអំពើហិង្សាលើប្រពន្ធ បង្កឲ្យមានរបួសស្នាមយ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ នៅភូមិដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កហេតុ ឈ្មោះ ហ៊ឹម ហួន ភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាប្តី បានយកអាវុធកែច្នៃ (ដង្ហក់) បាញ់ទៅលើប្រពន្ធជនរងគ្រោះ ឈ្មោះ ម៉ោញ យិន អាយុ៤៥ឆ្នាំ ចំលើចង្កេះខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ ។

មូលហេតុ ស្រវឹងស្រា ឈ្លោះប្រកែកជាមួយប្រពន្ធ ។

ក្រោយធ្វើសកម្មភាពរួចជនដៃដល់ ក៏រត់គេចខ្លួនបាត់ ។ ករណីនេះសមត្ថកិច្ចកំពុងតែចាត់វិធានការបន្តស្វែងរកចាប់ខ្លួន ៕ ប៊ុនរិទ្ធី


ចែករំលែក៖