ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចូលដល់ខែមេសា អាកាសធាតុក៏កាន់តែក្តៅ ដូច្នេះសូមបងប្អូនជនរួមជាតិ និងក្មួយៗថែរក្សាសុខភាពអោយបានល្អ ហើយប្រយ័ត្នប្រយែងចំពោះអគ្គិភ័យដែលងាយអាចនឹងកើតឡើងដោយសារការធ្វេសប្រហែស”។
ហ្វេសប៊ុកផេកសម្តេចតេជោ ចេញផ្សាយនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នេះ ដោយសរសេរថា”ចំពោះការប្រើប្រាស់ទឹក ក៏កុំសូវខ្ជះខ្ជាយដែរ ជាពិសេសនៅតាមជនបទ។ អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់អោយបានទាន់ពេលវេលា”។
សម្តេចតេជោ សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗជាទីស្រឡាញ់ ជួបតែសេចក្តីសុខ ជៀសផុតរោគភ័យទាំងឡាយ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារគ្រប់ៗគ្នា៕ ចេស្តា