ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង កើតឡើងវេលាម៉ោង០៦និង២៥នាទី ថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ នៅភូមិបឹងលៀស សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ វួន វឿន ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ឡំង ជា អាយុ ៤២ឆ្នាំ ។ ផ្ទះទំហំ០៤ម៉ែត្រx០៦ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ(ឆេះទាំងស្រុង) ។
ការខូចខាតមាន: ប្រាក់រៀលចំនួន១៥០០០០០រៀល, មាសចំនួន០៥ជី, អាគុយចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង និងអង្ករចំនួន៥០គីឡូក្រាមនិងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
មូលហេតុៈ បណ្តាលមកពីធ្វេសប្រហែសដុតភ្លើងធូបទៀន។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមិនបានចេញអន្តរាគមន៍ទាន់ពេលនោះទេ មូលហេតុ ព័ត៌មានយឺតយ៉ាវ ៕ ប៊ុនរិទ្ធី