ខេត្តប៉ៃលិន៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ១៣:៣០ នាទី ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ រវាងម៉ូតូ នឹងម៉ូតូ នៅចំណុចផ្លូវបំបែកអូរអិល ស្ថិតនៅក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បង្កឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ ស្រាល ។
ប្រភពពីនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះ៖ ទី០១-ឈ្មោះ សាន ភេទប្រុស អាយុ ៧៥ ឆ្នាំ មុខរបរ កម្មករ បើកបរម៉ូតូម៉ាក Honda Dream C125 ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-3227 រងរបួសធ្ងន់ (ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន) ។ ទី០២-ឈ្មោះ សាន ធីតា ភេទ ស្រី អាយុ ១២ ឆ្នាំ ជានាក់រួមដំណើរ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ទី០៣-ឈ្មោះ វ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសស្រាល បើកបរម៉ូតូម៉ាក ZOOMER X ស៊េរីឆ្នាំ២០១៨ ពណ៌លឿង ពាក់ស្លាកលេខ ប៉ៃលិន 1C-4427 ។ ទី០៤-ឈ្មោះ ហៀង ចាន់រ៉ាត់ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរសិស្ស ជាអ្នករួមដំណើរ មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសស្រាល។
មូលហេតុ បណ្ដាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រុងប្រយ័ត្ន ។
បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំការដោះស្រាយ រីឯអ្នករបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត