ខេត្តក្រចេះ៖ ស្រ្តីជនជាតិម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយរវាងរថយន្តឡិចស៊ីស នឹងគោយន្តកែឆ្នៃដឹកឈើ វេលាម៉ោងប្រហែល៨យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៤០១ ,៤០២ ក្រចេះ ស្ទឹងត្រែង ក្នុងភូមិអូរគ្រៀងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីនគបាលចរាចរណ៍នៃស្នងកាខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងរវាងរថយន្តឡិចស៊ីស RX ៣០០ នឹងគោយន្តកែឆ្នៃកំពុងតែដឹកឈើ បើកបរស្របទិសគ្នាពីជើងទៅត្បូង លើដងផ្លូវជាតិលេខ៧អា ស្ទឹងត្រែង-ក្រចេះ ។
ប្រភពបន្តទៀតថា ក្នុងហេតុការណ៍នោះ គេឃើញរថយន្តឡិចស៊ីស Rx ៣០០ ពណ៌ទឹកមាស ស្លាកលេខ ភ្នុំពេញ ២V៩០៩៧ បើកបរដោយឈ្មោះ QIAN Lijun ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិចិន រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ SHI Lianfei ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិនបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
ឯគោយន្តកែឆ្នៃនោះ កំពុងតែមានដឹកឈើពេញប្រៀបតែម្តង បើកបរដោយឈ្មោះ មាទ ម៉ុល ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិអូរគ្រៀង។
អ្នកឃើញហេតុការណ៍ថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីសបើកបរពីទិសខាងជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេ៧អា លុះមកដល់ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ ៤០១, ៤០២ ក្រចេះ ស្ទឹងត្រែង ចំណុច ភូមិអូរក្រៀង ឃុំអូរក្រៀង ស្រុកសំបូរ ខេត្តក្រចេះនោះ ក៏បានប្រទះវាក់នឹងគោយន្តកែឆ្នៃ ដឹកឈើមួយគ្រឿងនោះ ដែលគ្មានភ្លើងសញ្ញាគ្រប់គ្រាន់ តាមបច្ចេកទេសផងដែរ បើកបរស្របទិសគ្នា ក៏ជ្រុលទៅបុកពីក្រោយយ៉ាងពេញទំហឹងតែម្តង ធ្វើឲ្យរថយន្តឡិចស៊ីសនោះក្រឡាប់ជាច្រើនត្រឡប់ ឯគោយន្តកែរឆ្នៃនោះ ក៏ជ្រុលក្បាលទៅធ្លាក់ចូលប្រឡាយដែរ តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។
បន្ទាប់ពីកើតហេតុភ្លាមៗនោះ គេឃើញសាកសព និងជនរងគ្រោះមិនទាន់បានបញ្ជូនទៅណានៅឡើយនោះទេ កំពុងរង់ចាំរថយន្តសង្គ្រោះមកយកទៅមន្ទីរពេទ្យបង្អែកខេត្ត ។
រីឯគោយន្តដឹកឈើវិញ គឺឃើញប្រជាពលរដ្ឋកំពុងតែញាប់ដៃញាប់ជើងរើឈើចេញពីលើគោយន្តនោះ ៕ ជីវន្ត័