ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុញ្ញាតឱ្យអនុព័ន្ធយោធាឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៩:៣០នាទី ព្រឹក ថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក អុី ញ៉ម៉ាន់ ប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌូណេស៊ីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

 


ចែករំលែក៖