ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​ឧកញ៉ា​ គិត​ ធាង​ កំពុង​ដេក​ពេទ្យ​រុស្ស៊ី​ ដោយ​សារ​មាន​ជំងឺ​សួត​​

ចែករំលែក៖

ភ្នំពេញ​៖ ​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ ថ្លែង​ប្រាប់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​ នេះ​ អ្នក​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ពាក់ព័ន្ធ​គ្រឿង​ញៀន​ដ៏​សម្បើម​ កំពុង​ដេក​ពេទ្យ​រុស្ស៊ី​ ដោយសារ​មាន​បញ្ហា​ជំងឺ​សួត​ ។

អ្នក​ឧកញ៉ា​ គិត​ ធាង​ អាច​ដេក​សម្រាក​ពេទ្យ​រុស្ស៊ី​បាន​ បន្ទាប់​ពី​លោកស្រី​មេធាវី​ ពឹង​ ធីតា​ ដាក់​ពាក្យ​ស្នើសុំ​ទៅ​លោក​កែវ​ សុធា​ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

សូម​បញ្ជាក់​ថា​ លោក​ សេង​ លាង​ ចៅក្រមស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន​អ្នក​ឧកញ៉ាគិត ធាង ដាក់ពន្ធនាគារ​ PJ បណ្តោះអាសន្ន កាលពី​រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩​ពីបទសម្រួលឲ្យមាន ការប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ តាមមាត្រាមាត្រា៤៤ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

មាត្រា៤៤ កថាខណ្ឌទី២ ច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀនឆ្នាំចែងថា អំពើជួលទីកន្លែង ផ្តល់ទីកន្លែង ឬ អំពើផ្សេងទៀត បង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួល ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២០លានរៀល ៕


ចែករំលែក៖