ភ្នំពេញ៖ យុវជនវ័យក្មេងម្នាក់រួមនឹងក្មេងស្រីម្នាក់ទៀត ត្រូវជាបងប្អូនកំពុងដើរទៅយកទូរស័ព្ទដៃ ស្រាប់តែមានជនបង្កចំនួន៤នាក់ សង្ស័យក្រពុលមុខរឿងចាញ់ហ្គេមផងនោះ បានមកព្រួតគ្នាវាយបុរសម្នាក់ និងនារីម្នាក់បណ្តាលឲ្យរងរបួសស្រាល បង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣៥នាទីយប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ136 នៅចំណុចបេនឡានផ្សារសូរិយា ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះម្នាក់ រួមនឹងនារីវ័យក្មេងម្នាក់ បានយកទៅទូរស័ព្ទដៃម៉ាកអូពូយកទៅដាក់បញ្ចាំ អ្នកដែលស្គាល់គ្នាក្នុងតំលៃ50$ រួចហើយក៏យកសំបុត្រដែលដាក់បញ្ចាំ បម្រុងយកទៅទុក ប៉ុន្តែគឺមានបុរសម្នាក់ទៀតសុំយកសំបុត្រនោះបន្តក្នុងតំលៃ20$ ហើយគាត់និយាយថា បើសិនជាមានលុយពេលណាមកយកវិញគាត់នឹងលោះឲ្យវិញ លុះពេលដែលជនរងគ្រោះគាត់មានលុយហើយចង់ទៅលោះ និងយកទូរស័ព្ទដៃ ស្រាប់តែអ្នកដែលទទួលបញ្ចាំនោះ មិនព្រមលោះឲ្យ ហើយបែរជាថា ជនរងគ្រោះគាត់មកអុកឡុកកន្លែងគាត់ទៅវិញ រួចមានជនបង្ក៤នាក់ សង្ស័យចេញមកពីហ្គេមបាញ់ត្រីរួចមកវាយជនរងគ្រោះ និងបុរសដែលត្រូវជាបងប្រុសរបួសហើមមុខហើមមាត់ រួចជនបង្ករត់គេចខ្លួនអស់ ភ្លាមៗនោះដែរជនរគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចក ប៉ុន្តែដោយសារតែករណីនេះ មិនមេនចំទឹកដីគាត់ ក៏ប្រាប់ឲ្យទៅប៉ុស្តិ៍ផ្សារថ្មី១ ហើយខាងផ្សារថ្មី១ ដេញឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី២ ប៉ុន្តែខាងប៉ុស្តិ៍ផ្សារថ្មី២ គាត់សួរនាំដឹងហើយ ក៏ដេញឲ្យត្រឡប់ទៅផ្ទះសិន ចាំមកដាក់ពាក្យបណ្តឹងពេលក្រោយទៀត ។
ក្រោយពេលកើតហេតុជនរងគ្រោះគាត់ថា ខឹងសមត្ថកិច្ចមិនទទួលពាក្យបណ្តឹង ក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់តែម្តង ៕ ធឿនព្រែកជ័យ