ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ផ្តល់ជូនសន្ធឹកសន្ធាប់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ!

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ៖ អបអរ និងរីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី២១ ខែមេសានៅណាហ្គាវើលដ៍!

សូមអញ្ជើញក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកមកពិសាអាហារប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន The Pangea (ជាន់ទី ១ ណាហ្គាវើលដ៍) អមដោយការទស្សនាការសម្តែងសិល្បៈអប្សរា និងភ្លេងប្រពៃណីខ្មែរ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥:៣០ ល្ងាច តម្លៃ ១៨,៩៩$ ប៉ុណ្ណោះសម្រាប់ ម្នាក់ ១៣$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ!

ម្ហូបខ្មែរផ្សេងទៀតដែលច្នៃដោយមេចុងភៅឈ្នះពានរង្វាន់របស់យើងមានតម្លៃចាប់ពី ៤$ នៅភោជនីយដ្ឋាន Indochine (ជាន់ទី ១ ណាហ្គាវើលដ៍) ភោជនីយដ្ឋានវិមានស៊ីធីវ៉ក (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍) និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាទី ២) រួមមាន ស៊ុបឆ្អឹងជំនីកូនជ្រូកខេត្តបាត់ដំបង ត្រីដុតអំបិលជាមួយនំបញ្ចុក សាច់គោអាំងជាមួយគ្រឿងទេសខ្មែរ ញាំស្តៅជាមួយបង្គា នំត្នោតខេត្តកំពង់ស្ពឺ និងម្ហូបខ្មែរមកពីរាជធានី-ខេត្តជាច្រើនជម្រើសទៀត។

សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈនៃព្រះរាជាណាចក្រអច្ឆរិយៈដោយសេរីដែលចូលរួមសម្តែងដោយអ្នកសិល្បៈជាតិ និងអន្តរជាតិដ៏ប៉ិនប្រសប់ ចាប់ពីម៉ោង ៥ ល្ងាច រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។​ បន្ទាប់ពីទស្សនាការសម្តែងរួច អ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកសិល្បៈ ឬថតរូបសែលហ្វ៊ីនៅសាលទទួលភ្ញៀវដែលមានការតុបតែងអបអរបុណ្យចូលឆ្នាំខ្មែរដ៏ស្រស់ស្អាត។

ចំណែកក្រុមហ៊ុនទេសចរណ៍ហ្គោលដេន ប៉ាសេច៍ ដេសធីណេសិន ក៏មានផ្តល់ជាកញ្ចប់ធ្វើដំណើរកម្សាន្តពិសេសទៅកាន់ទីតាំងទេសចរណ៍សំខាន់ៗជុំវិញរាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ! ប្រសិនបើអ្នកចង់រាំលេងកម្សាន្ត សូមអញ្ជើញទៅក្លឹបដាលីនដាលីន នៅថ្ងៃទី១២ និង ១៣ មេសា ដែលមានតន្ត្រីប្រគំផ្ទាល់ កម្មវិធីបញ្ចុះតម្លៃពិសេស និងការលេងហ្គេមសប្បាយៗជាច្រើនទៀត។

ក្លាយជាទស្សនិកជនទីមួយដែលមកទស្សនាការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ីនៅសាលមហោស្រព NABA នៅណាហ្គាទី ២ ដែលជាការសម្តែងរយៈពេល ៦០ នាទីដ៏មហស្ចារ្យ និងចូលរួមសម្តែងដោយកំពូលអ្នកសម្តែងអន្តរជាតិជាង ៥០ នាក់នៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ការសម្តែងលំដាប់ទ្វីបអាស៊ីនេះ នឹងចាប់ផ្តើមពីថ្ងៃទី ១២ មេសា ចាប់ពីម៉ោង ៨ យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃចន្ទ ជាមួយតម្លៃសំបុត្រ ២៥$ ក្នុងមួយសន្លឹក និងមានដាក់លក់នៅបញ្ជរលក់សំបុត្រនៅសាលមហោស្រព NABA និង www.nagaworld.com ។ សន្សំបានកាន់តែច្រើននៅពេលអ្នកទិញកញ្ចប់អាហារពេលល្ងាច និងសំបុត្ររួមគ្នា!

ទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅណាហ្គាវើលដ៍! ៕ស តារា

អាហារប៊ុហ្វេពេលល្ងាចបែបខ្មែរអមដោយការសម្តែងសិល្បៈបុរាណខ្មែរនៅភោជនីយដ្ឋាន The Pangea ម៉ោង ៥:៣០ ល្ងាចរៀងរាល់ថ្ងៃ

ម្ហូបបុណ្យចូលឆ្នាំខ្មែរពិសេស ចាប់ពី ៤$ ប៉ុណ្ណោះនៅភោជនីយដ្ឋានមួយចំនួននៅណាហ្គាវើលដ៍

ទស្សនាការសម្តែងដ៏អស្ចារ្យរបស់ក្រុមសៀកហ្វាពន្លឺសិល្បៈនៅក្នុង “ការសម្តែងសិល្បៈចម្រុះទ្វីបអាស៊ី” ដ៏មហស្ចារ្យ នៅសាលមហោស្រព NABA

 


ចែករំលែក៖