ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ភី ភី ឌី ដែលជាអ្នកមើលថែរទាំបង្គោលភ្លើងរាជធានីភ្នំពេញ មិនយកចិត្តទុកដាក់រហូតច្រេសស៊ីដែកពុក បាក់សង្កតលើបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែការមិនយកចិត្តទុកដាក់ ក្នុងការថែរទាំងបង្គោលភ្លើងបំភ្លឺផ្លូវ បានធ្វើឲ្យបង្គោលភ្លើងមួយដើម ដួលរលំសង្គតទៅលើបុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនលក់ និងចែកចាយផលិតផលស្ករគ្រាប់ បណ្ដាលឲ្យរបួសធ្ងន់ដួលដេកទៅលើថ្នល់ ហើយគ្មានអ្នកណាចេញមុខដោះស្រាយចំពោះជនរងគ្រោះ ប៉ុន្តែនៅពេលដែលពលរដ្ឋបើកយានយន្តបុកបង្គោលភ្លើងវិញ​​ គឺមានសមត្ថកិច្ចមកឃាត់ខ្លួនភ្លាមៗតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ដោយសារតែបង្គោល ភ្លើងបំភ្លឺផ្លូវមួយដើម បានពុកផុយគល់រហូតរលំដួលទៅត្រូវអ្នកដំណើរបណ្ដាលឲ្យរងរបួសខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ នៅតាមវិថីព្រះមុនីរ៉េត ក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

បុរសរងគ្រោះខាងលើនេះមានឈ្មោះ ហង់ គិរី អាយុ៣០ ឆ្នាំមុខរបរជាអ្នកលក់ និង ចែកចាយផលិតផលស្ករគ្រាប់ មានលំនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តតាខ្មៅ ។

ក្រោយកើតហេតុ គេឃើញមានបុគ្គលិករបស់ក្រុមហ៊ុន ភី ភី ឌីដែលជាអ្នកមើលថែរទាំបង្គោលភ្លើងរបស់រាជធានីភ្នំពេញបានមក ដល់ ហើយក៏បានមើលរួចរាល់ និង បានអះអាងថាមិនដឹងខាងណាទទួលខុសត្រូវនោះទេ ចាំគាត់សួរថ្នាក់លើសិន ប៉ុន្តែកន្លងមកក្រុមហ៊ុន ភី ភី ឌី របស់គាត់ ជាអ្នកមើលថែទាំបង្គោលភ្លើងរបស់រាជធានីភ្នំពេញតែប៉ុណ្ណោះ ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចនាំគ្នាដឹកបញ្ជូនទៅសង្គ្រោះនៅក្លិនិកឯកជនក្បែរនោះ ព្រោះដើម្បីសង្គ្រោះបមឋសិន ដោយគ្មានអ្នកណាចេញមុខមកដោះស្រាយ ៕ ស រស្មី


ចែករំលែក៖