ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ សន្និសីទហាឡាល់ ពិភពលោកលើកទី១១ បានបើកផ្លូវដល់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មហាឡាល់ ជាមួយមេ ដឹកនាំស្ថាប័នហាឡាល់មកពី៥៦ប្រទេស

ចែករំលែក៖

កូឡាឡាំពួរ៖ សន្និសីទហាឡាល់ ពិភពលោក លើកទី១១ និងពិពរ័ណ៌ហាឡាល់ លើកទី១៦នៅទីក្រុងកូឡាឡាំពួរ ដែលមានអ្នកចូលរួមប្រមាណ១៤០០នាក់ មកពី ៥៦ប្រទេស និងស្តង់ពិព័រណ៌ផលិតផលហាឡាល់ មកពី ៧២ប្រទេស បានបើកផ្លូវដល់កម្ពុជា ក្នុងការផ្សារភ្ជាប់ពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ច ពាណិ ជ្ជកម្ម ឧស្សាហកម្ម ហាឡាល់ ឲ្យកាន់តែធំធេងឡើងជាមួយធុរជន និងបណ្តាមេដឹកនាំស្ថាប័នហាឡាល់ គ្រប់ប្រទេសដែលចូលរួម ។ នេះជាការលើកឡើងរបស់ លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល់ កម្ពុជា ពិធីនេះបានចាប់ផ្ដើម នៅព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងធុរកិច្ចអន្តរជាតិម៉ា ឡេស៊ី MITEC ទីក្រុងកូឡាឡាំពួរ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងសន្និសីទហាឡាល់ពិភពលោក លើកទី១១ និងពិព័រណ៌ហាឡាល់លើកទី១៦ ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ស្របពេលជាមួយ នឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ធ្វើឲ្យសន្និសីទខាងលើនេះកាន់តែមានតម្លៃ និងសារប្រយោ ជន៍ ដល់កម្ពុជាក្នុងនាមជាដៃគូរ ព្រោះសន្និសីទ នេះជាវេទិការជំនួបពិសេសរបស់ធុរជនឧស្សាហកម្មហាឡាល់ និងមេដឹកនាំស្ថាប័នហាឡាល់លើពិភពលោក ជួបពិភាក្សាចែករំលែកពីការរីក ចម្រើ នៃឧស្សាហកម្មហាឡាល់ និងជម្រាបអំពីសក្តានុពលវិនិយោគគ្រប់វិស័យក្នុងប្រទេសរៀងៗខ្លួន ។

ក្នុងកិច្ចពិភាក្សានេះដែរ ក៏បានផ្តោតសំខាន់ទៅ លើការចូល រួមថែរក្សា និងការពារសុវត្ថិភាព ភាពសុខសាន្តរបស់អនាគតមនុស្សជាតិនៅលើផែនដី ក្នុងសម័យសាកលភាវូបនីយកម្ម ដែលកាន់តែមានតម្រូវការខ្លាំងឡើងលើការប្រើប្រាស់ផលិត ផល ម្ហូបអាហារ និងការទទួលសេវាកម្មផ្សេងៗ ។

យោងរបាយកាណ៍សេដ្ឋកិច្ចឥស្លាមពិភព លោកឆ្នាំ២០១៨ បានបញ្ជាក់ថា៖ ជនមុស្លិមបានប្រើប្រាស់ផលិតផល និងសេវា កម្មហាឡាល់ ក្នុងតម្លៃជាទឹកប្រាក់២.១ លានលានដុល្លារអា មេរិក ទៅលើផ្នែកម្ហូបអាហារ ភេសជ្ជៈ និងការរស់នៅប្រចាំថ្ងៃនៅឆ្នាំ២០១៧ ហើយអាចព្យាករ ណ៍ថា នឹងកើនទៅដល់ ៣ លានលានដុល្លារអាមេរិកនៅត្រឹមឆ្នាំ២០២៣ ក្នុងនោះ ការចំណាយ ទៅលើម្ហូបអាហារ និង ភេសជ្ជៈ ១.៣ លានលានដុល្លារ ចំណាយទៅលើការស្លៀក ពាក់ ២៧០ ពាន់លានដុល្លារ ព័ត៌មាននិងដំណើរ កម្សាន្ត ២០៩ ពាន់លានដុល្លារ ការធ្វើដំណើរ ១៧៧ពាន់លានដុល្លារ អាមេរិក ឱសថ ៨៧ ពាន់លានដុល្លារអាមេរិក និងគ្រឿងសំអាង៦១ពាន់លានដុល្លារអាមេរិក ៕ សំរិត


ចែករំលែក៖