ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់ រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍២ករណី ផ្សេងគ្នា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍២ករណីផ្សេងគ្នា ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ។ ករណីទី១លើណាត់ផ្លូវជាតិលេខ៥៦A ឋិតក្នុងភូមិតាអុងកើតឃុំ រលួស ស្រុកស្វាយចេក បន្ទាយមានជ័យ ។

លោក អធិការនគរបាលស្រុកស្វាយចេកជា ស្លូញ បានឲ្យដឹងថា៖ជនរងគ្រោះទី០១មាន ឈ្មោះ យិន រុន ភេទប្រុស អាយុ 22ឆ្នាំ ជនរងគ្រោះ ទី២មាន ឈ្មោះ ឡោម វ៉នរ៉ា ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំង២ រស់នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ។

ចំណែក អ្នកបើកបររថយន្តមានឈ្មោះ វ៉ាន់ វ៉ាន្នី ភេទប្រុស អាយុ33 ឆ្នាំរស់នៅភូមិថ្នល់ ឃុំថ្នល់ ស្រុកស្រង៉ែ ខេត្ត សៀមរាប ។

លោកបញ្ជាក់ថា៖ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1G.1835 មានអ្នករួមដំណើរ01នាក់ ដោយធ្វើដំណើរពីរជើងទៅត្បូងពេលមកដល់ចំណុចផ្លូវកោង មានរថយន្តមួយគ្រឿងម៉ាក់យីឌុប ពណ៌ស ពាក់ស្លាកលេខ ព្រះស៊ីហនុ 3A.2640 ធ្វើដំណើរពីរត្បូងទៅជើង (បានបត់ឆ្វេង) មិនប្រុងប្រយ័ត្ន បណ្តាលឲ្យបុកជាមួយអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរដួល បាក់ភ្លៅឆ្វេងទាំង២នាក់តែម្ដង ។

ចំណែកករណីទី២ កើតនៅលើកំណាត់ផ្លូវជាតិ លេខ០៦ ត្រង់ចំណុចខាងលិច សាលាបឋមសិក្សាគោកលុន ប្រហែល១០០ម៉ែត្រ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលស្រុក ព្រះនេត្រព្រះ មាស ប្ញទ្ធីបានឲ្យដឹងថា៖ ជនរងគ្រោះអ្នកបើកម៉ូតូឈ្មោះនិវ ណង ភេទប្រុស អាយុ២១ឆ្នាំ (មានពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះមាស ប្ញទ្ធី លក្ខណា ភេទប្រុស អាយុ១៨ឆ្នាំគ្មានពាក់មួកសុវត្ថិភាព) អ្នកទាំង២នាក់ រស់នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ស៊ុន សំភ័ស ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិថ្នង់ ឃុំដានរ៉ុន ស្រុកសូត្រនិគម ខេត្តសៀមរាប និងអ្នករួមដំណើរចំនួន៣នាក់ ដែលជាប្រពន្ធ និងកូននៅភូមិឃុំជាមួយគ្នា ។

លោកថា៖ មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះស៊ុន សំភ័ស បានបើករថយន្តម៉ាកម៉ាកហ៊ីយ៉ានដាយ ពណ៌ស គ្មានពាក់ស្លាកលេខ ក្នុងទិសដៅ ពីលិចទៅកើត ដល់ចំណុចកើតហេតុម្ចាស់រថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ ដើម្បីចាក់ម៉ាហ្ស៊ូត ស្របពេលនោះ មានម៉ូតូមួយគ្រឿងម៉ាក HONDADREAM C125 ពណ៌ទឹកប្រាក់ សេរីឆ្នាំ2018 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-6389 បើកបរដោយ ឈ្មោះនិវ ណង បើកមកពីទិសខាងលិចទៅទិសខាងកើត ក្នុងទិសដៅស្របទិសគ្នា បានបុកជាមួយរថយន្ត បណ្តាលឲ្យរបួសធ្ងន់បាក់ជើងតែម្ដង ។ ក្រោយពីបង្កហើយ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ។

ជនរងគ្រោះទាំង៤នាក់ ត្រូវកម្លាំងនគរបាល សហការជាមួយសាច់ញាតិ ហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

បច្ចុប្បន្ន វត្ថុតាងរថយន្ត និងម៉ូតូកម្លាំងនគរបាលជំនាញចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖