ខេត្តស្ទឹងត្រែង៖ នៅលើផ្លូវខាងកើត និងខាងជើងទីផ្សារសាមគ្គីក្រុងស្ទឹងត្រែង មានលក់បន្លែត្រីសាច់ពេញលើផ្លូវធ្វើឲ្យកកស្ទះ បានបិទផ្លូវពីជ្រុងនេះទៅហើយ មិនឲ្យចរាចរនោះទេ ទោះបីអាជ្ញាធរក្រុង ធ្លាប់បានប្រាប់អ្នកសារព័ត៌មាន ជាច្រើនដងមកហើយថាៈ នឹងរៀបចំឲ្យស្អាត មិនឲ្យយកកំណាត់ផ្លូវធ្វើផ្សារនោះទេ តែក្រោយមកគេឃើញអាជីវករដាក់លក់ បិទផ្លូវតែម្តង ដោយអាជីវករម្នាក់ បានលួចប្រាប់ថាៈ ដែលគេដេញមិនចេញនោះ ដោយមានខាងនគរបាលរៀបចំសណ្តាប់ធ្នាប់ បានយកលុយតាមកញ្ច្រែងអ្នកលក់ ក្នុងមួយប្រឡោះៗ មិនតិចម៉ឺនរៀលនោះទេ ក្នុង១ខែ ទៅតាមអ្នកលក់តូច ឬធំ ក្នុង១ខែៗ ទើបពួកគាត់លក់បាន ។
តែគួរឲ្យចាប់អារម្មរណ៍ទៅទៀតនោះ គឺសាច់សត្វព្រៃរស់ ស្រស់ និងក្រៀម ដែលច្បាប់ហាមឃាត់ និងអភិរក្សបែរជាឃើញមានលក់យ៉ាងគឃ្លើន នៅមុខសមត្ថកិច្ចឃើញហើយ ធ្វើមិនឃើញ មិនទប់ស្កាត់ និងមិនបង្ក្រាប ប្រហែលជាស្គាល់គ្នា សើមមាត់សើមក គ្រប់ជំនាញអស់ហើលមើលទៅ ព្រោះមុខឈ្មួញលក់សាច់សត្វព្រៃនោះដដែល ហើយក៏ធ្លាប់បង្ក្រាប និងនាំខ្លួនមកសួរនាំ ធ្វើកិច្ចសន្យាជាច្រើនដង មិនថា ជំនាញរដ្ឋបាលព្រៃឈើនោះទេ មានទាំង អង្គការវាយអេដ្ឋត៍ ថ្មីៗនេះគេ ក៏ធ្លាប់ឃើញមាន មន្ត្រីបរិស្ថានខេត្ត ចុះបង្ក្រាបម្តងម្គាលដែរ រួច ក៏ដោះលែងមកវិញ ថែមទាំងឲ្យក្រុមឈ្មួញទាំងនោះ មិនខ្លាច រួច ដាក់លក់សាច់សត្វព្រៃគ្រប់ប្រភេទ ទាំងសត្វរស់ សាច់សត្វស្រស់ និងក្រៀមជាច្រើន កន្លែងលើសដើមទៅទៀត ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចអាជីវករ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ មានការងឿងឆ្ងល់ថាៈ ហេតុអី ក៏បានអ្នកលក់សាច់សត្វព្រៃ ខុសច្បាប់នេះច្រើនម្ល៉េះ គ្មានច្បាប់បង្ក្រាបឬ ទើបឃើញដាក់លក់បន្លំជាមួយអ្នកលក់បន្លែ ត្រី សាច់ពេញផ្សារ តើលោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត និងលោក អេង ភារ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត អសមត្ថភាព មិនចេះបញ្ជាកូនចៅជំនាញក្រោមឱវាទ ឲ្យបង្ក្រាបទេឬ ក៏រង់ចាំចេញបញ្ជាពីលោកអភិ នៃគណៈអភិបាលខេត្តបញ្ជាទើបចេះធ្វើ ឬចេះត្រឹមតែបង្រៀន ឲ្យក្រុមឈ្មួញជួញដូរសាច់សត្វទាំងនោះ ពេលឃើញអ្នកកាសែតដើចូល ខ្លាចជាប់កាម៉េរា គេធ្វើជាឈរមិនដឹង ក្រោយមក ក៏វេចខ្ចប់ គេចបាត់អស់ ធ្វើឲ្យសមត្ថកិច្ចរកមិនឃើញ នូវភស្តុតាង តើនេះជាល្បិចរបស់ជំនាញប្រាប់ ឲ្យក្រុមឈ្មួញលក់សាច់សត្វព្រៃទាំងនោះ វេចខ្ចប់ មុនពេលសមត្ថកិច្ចទៅដល់មែនទេ តើមានច្បាប់សម្រាប់ដាក់ទោសទណ្ឌ ទៅលើ ក្រុមឈ្មួញជួញដូរសាច់សត្វព្រៃនេះទេ ឬគ្រាន់តែចាប់ទៅផាកពិន័យ យកតែលុយចែកគ្នា គ្មានការបង្ក្រាប ទៅតាមច្បាប់ ទើបឈ្មួញទាំងនោះ មិនខ្លាចច្បាប់អីបន្តិចសោះ ដែលស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ៕ មាស សុផាត