ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញ សពបុរសជាជនជាតិកូរ៉េម្នាក់ បានចងកសម្លាប់ខ្លួនឯង នៅបង្កាន់ដៃច្រាំងទន្លេ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញ សពបុរសជាជនជាតិកូរ៉េម្នាក់ បានចងកសម្លាប់ខ្លួនឯង នៅបង្កាន់ដៃច្រាំងទន្លេ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលតាំងពីម៉ោង៣៖៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តាយផ្លូវមាត់ទៅទន្លេ នៅជិតសាលបឋមសិក្សាជ្រោយចង្វា ក្រុម១ ភូមិ២ ក្នុងសង្តាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សពមានឈ្មោះ KIM SUK HYUN អាយុ៦០ឆ្នាំ ជនជាតិកូរ៉េ ។

ប្រភពព័ត៌មាននៅប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានបងប្អូនប្រជាពលរដ្ឋ បាននាំគ្នាដើរហាត់ប្រាណ នៅតាមសួនច្បារជួរមាត់ទន្លេ លុះដើរមកដល់ចំណុចកើតហេតុ មានការសង្ស័យដោយឃើញមានខ្សែ លីឡុង ពណ៌ស បានចងជាប់បង្កាន់ដៃច្រាំង ក៏នាំគ្នាទៅអើតមើល ស្រាប់តែឃើញ បុរសជាជនជាតិកូរ៉េខាងលើ បានចងកសម្លាប់ខ្លួនឯង បាត់ទៅហើយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ។

ប្រភពដដែលបានបន្តទៀតថា រហូតមកដល់ព្រឹកថ្ងៃដដែលសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅខាងជំនាញកោសល្យវិច័យមក ត្រួតពិនិត្យទើបដឹងថា ជាករណីចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានត្រួតពិនិត្យសពរួច ក៏ដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ និងទំនាក់ទំនងទៅខាងស្ថានទូតកូរ៉េ ដើម្បីចាត់ចែងតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖