ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បាន​ថ្លែងសារនៅលើបណ្តាញសង្គមនៅថ្ងៃទី៦ ខែមេសា យ៉ាងដូច្នេះថា៖

«សុខសប្បាយជាទេ បងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់?

នៅ៨ថ្ងៃទៀត ថ្ងៃចូលឆ្នំាថ្មីប្រពៃណីជាតិយើងនឹងមកដល់។ ស្រុកទេសមានសុខសន្តិភាព បងប្អូនជនរួមជាតិក៏មានឱកាសបានសប្បាយរីករាយ ក្នុងការធ្វើដំណើរទៅកំសាន្តទីជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសដោយសេរី។

ឆ្នាំនេះ នៅតាមបណ្តាខេត្តនានាក៏មានរៀបចំកម្មវិធីសង្រ្កាន្តអបអរសាទរឆ្នាំថ្មី ដើម្បីផ្តល់នូវការកំសាន្តរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។ ហើយជាពិសេសទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករកម្មការនីអាចជិះឡានក្រុងពីភ្នំពេញទៅកាន់ខេត្ត ឬពីខេត្តមកភ្នំពេញវិញចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ដោយមិនបង់ប្រាក់ទៀតផង។ សាលាក្រុងរាជធានីបានត្រៀមឡាន១២០គ្រឿងរួចស្រេចហើយ។

សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសកូនក្មួយយុវជន បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងយកលឿនតែម្នាក់ឯង ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផងដែលធ្វើអោយយើងសោកស្តាយអស់មួយជីវិត ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី។

សុំជូនពរបងប្អូន និងកូនក្មួយធ្វើដំណើរមានសុខសុវត្ថិភាពគ្រប់ទីកន្លែង នឹងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍»៕

 


ចែករំលែក៖