ខេត្តកំពង់ចាម ៖ ពិតជាគួរអនិច្ចាណាស់ ម្ចាស់ផ្ទះខំជួលជាងស្រូតធ្វើផ្ទះ ដើម្បីឡើងឲ្យទាន់មុនចូលឆ្នាំថ្មី ទទួលបានសិរីសួស្តី តែជាអកុសលពិធីនេះ ក្លាយជាទុក្ខទៅវិញ ខណៈកំពុងរៀបចំឡើង ស្រាប់តែបាក់វេរ៉ង់ដា បណ្តាលឲ្យ មនុស្ស១១នាក់រងរបួស និងមានម្នាក់បានស្លាប់ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៤៧នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុងភូមិ ដំបូងកខ្ពស់ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹង វេរ៉ងដាខាងលើមានទំហំ៧ម៉ែត្រ១១ម៉ែត្រ ដែលទើបនឹងសង់រួចរាល់ នឹងរៀបចំឡើងនៅមុនចូលឆ្នាំខ្មែរ ៕ វណ្ណៈ