ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែប្រតិបត្តិការជាមួយប្រុសក្មេង ប្តីតាមទាន់ហើយថតទុកជាភស្តុតាង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់មានប្តី និងកូន២ថែមទៀត បែរជាបែកគំនិតចេះលេងប្រព័ន្ធសង្គម Facebook យូរៗក៏បង្កើតភ្លើងស្នេហ៍ជាមួយប្រុសក្មេង ខណៈកំពុងដោះសម្លៀកបំពាក់ប្រតិបត្តិការសិច ស្រាប់តែប្តីតាមទាន់ ហើយថតទុកជាភស្តុតាងថែមទៀត ប្តឹងសមត្ថកិច្ច។

ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

បុរសជាប្តីឈ្មោះអាយុ៥៥ឆ្នាំ ជាមន្ត្រីរាជការ ចំណែកប្រពន្ធឈ្មោះ ខ. ស.ន. អាយុ៣២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ហុងវ៉ា ស្នាក់នៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខេត្ត ព្រៃវែង មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ។

ចំណែកភាគីប្រុសក្មេងមាន ឈ្មោះ ម៉ា ណារ៉ុង អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រហុងវ៉ា ជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទ៍ ស្វាយរៀង ។

តាមបុរសជាប្តីដើមបានឲ្យដឹងថា ពួកគាត់រៀបការត្រឹមត្រូវ តាមផ្លូវច្បាប់ តាមប្រពៃណី អស់រយៈពេល៩ឆ្នាំមកហើយ មានទាំងកូន២នាក់ ក្រោយមកប្រពន្ធក៏ចេះលេង Facebook យូរៗបែរជាបែកគំនិតផិតក្បត់ លួចមានសាហាយ ។ គាត់ថា តាមទាន់លើកទី១ គ្មានភស្តុតាងគ្រប់គ្រាន់ សង្ស័យ អប់រំ ប្រដៅ បញ្ឈប់ផ្តាច់ការទំនាក់ទំនង ខ្លួនចាស់ហើយ កុំអាស់ពេក តែមិនស្តាប់ ស្រាប់តែនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នេះ មើលទៅ ទឹកមុខខាងស្រី មុនរៀបចេញពីផ្ទះ ដូចខុសប្លែក អារម្មណ៍ដូចពុះកញ្ជ្រោល ស្លន់ស្លោ កាន់តែសង្ស័យ ពេលដែលប្រពន្ធទាញម៉ូតូជិះចេញពីផ្ទះមកបាត់ ថាទៅធ្វើការ បាត់មួយសន្ទុះ សង្ស័យណាស់ ក្រែងស្លន់ប្រញាប់ទៅកន្លែងចាស់ ផ្ទះជួលប្រុសក្មេង ធ្វើដំណើរមកតាមដល់បន្ទប់ ប្រុសក្មេង ក្នុងភូមិព្រៃល្វា ធាក់រុញទ្វារ ចូលមើល ស្រាប់តែឃើញប្រពន្ធខ្លួន ដោះសម្លៀកចេញអស់រលីង ២នាក់សាហាយមែន ច្បាស់នឹងភ្នែក មិនអាចប្រកែកបាន ថតទុកជាភស្តុតាង ជៀសវាងប្រកែកទៀត រាយការណ៍ប្តឹងប៉ូលិសចុះទៅឃាត់ខ្លួន ប្រពន្ធនិងសាហាយ នាំទៅប៉ុស្តិ៍ ប្តឹងទាមទារជំងឺចិត្ត ។

ចំណែកតួអង្គប្រុសក្មេងជាសាហាយវិញ បានសារភាពថា ស្គាល់ ស្រឡាញ់គ្នា លួចលាក់ អស់រយៈពេល៦ខែកន្លងមកហើយ ខណៈដែលធ្វើការងារនៅរោងចក្រហុងវ៉ាជាមួយគ្នា ហើយមួយរយៈកន្លងមក ប្តីរបស់ស្រីស្នេហ៍ ដឹងម្តងហើយ ថែមទាំងមកព្រមាន ផ្តាច់ការទំនាក់ទំនង តែខាងស្រីចេះតែមករក ទីបំផុតមានរឿងផ្ទុះនៅព្រឹកនេះតែម្តង ។

នៅចំពោះសមត្ថកិច្ច ភាគីខាងប្តី ប្តឹងចោទប្រកាន់ ផឹតក្បត់ លួចមានសាហាយ ទាមទារនូវជំងឺចិត្ត និងប្រកាន់ជំហរមួយ លែងទទួលយកប្រពន្ធ ជាស្រីបែបនេះហើយ អន្ទិតប្រុសក្មេងយកចុះ បង់តែជំងឺចិត្ត ហើយប្រគល់ឲ្យសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធី ៕សុខាសែនជ័យ


ចែករំលែក៖