ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រថៃ ប្រល័យជីវិតស្រ្តីម្នាក់ដែលទើបតែរៀបការបាន៥

ចែករំលែក៖

ប៉ោយប៉ែត៖ ស្រ្តីម្នាក់ទើបតែរៀបការ៥ខែ បានស្លាប់នៅកន្លែងកើតហតុ ចំណែកបុរសម្នាក់ជាប្ដី រងរបួសដោយរថយន្តកុងតឺន័រថៃកិន កាលពីវេលាម៉ោង​១៥​ និង​ ៤០នាទី​ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩​ លើផ្លូវជាតិ​លេខ​៥​ ត្រង់ចំណុចមុខកាស៊ីណូ​ ហ្គ្រែនដាយមីន​ ស្ថិតក្នុង​ ភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយបែត​ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា អ្នកបើកបរម៉ូតូឈ្មោះ សរ រាត្រី ភេទប្រុស អាយុ២៨ឆ្នាំ (រងរបួសសើរស្បែក) អ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ឆាយ គឹមណេង អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) អ្នកទាំងពីរមានទីលំនៅក្នុងសង្កាត់កំពេញ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមកស្នាក់នៅបណ្តោះអាសន្នជាមួយបងប្អូននៅម្តុំដើមស្រល់ ឋិតក្នុងភូមិ កើតហេតុខាងលើ ។

សមត្ថកិច្ចបន្ថែមថា មុនកើតហេតុ បុរសជាប្ដីជិះ ម៉ូតូ​ ម៉ាក​ ហុងដា Spacy i គ្មានស្លាកលេខ​ បើក​ដឹកប្រពន្ធក្នុងទិសដៅស្របទិសជាមួយរថយន្តក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុម៉ូតូបានឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់​ដោយដៃម៉ូតូទាក់ជាមួយដៃរទេះក៏ដួល​ចូល​ ក្រោមកង់រថយន្តធុនធំ​ (រថយន្តថៃ)​ ត្រូវបានកិនចំក្បាលបណ្តាលឲ្យផ្ទុះ ខួរខ្ទាតចេញមកក្រៅស្លាប់ភ្លាម់នៅកន្លែងតែម្ដង ។ យោងតាមការសាក់សួរសាច់ញាតិប្រាប់ថា ជនរងគ្រោះទាំង២នាក់ ទើបតែរៀបការបានរយះពេល៥ខែតែប៉ុណ្ណោះ ។

រថយន្តរបស់ថៃ ដែលបានកិនស្ត្រីរងគ្រោះឲ្យស្លាប់ ពាក់ស្លាកលេខ Thaniland 7I-5383​ ចំណែក​ ស៊ឺមីរ៉ឺម៉ក(កន្ទុយ) ពាក់ស្លាកលេខ Thaniland 7I-5551 ។ ​ ក្រោយពីកើតហេតុ សពរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍យករថយន្តដឹក សពយកមកដំកល់នៅវត្ត បាលិលេយ្យរង់ចាំដឹកសពបន្តទៅធ្វើបុណ្យនៅស្រុកកំណើត ។

លោកបន្តទៀតថា ក្រោយកើតហេតុ​ អ្នកបើកបររថយន្ត​ បានចុះរត់គេចខ្លួនបាត់​ បន្សល់ទុកតែវត្ថុតាង​រថយន្តនៅនឹងកន្លែងកើតហេតុ ។ ចំពោះរថយន្តបង្ក និងម៉ូតូជនរងគ្រោះក្រោយពីការវាស់វែងសមត្ថកិច្ច យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់ ៕ វណ្ណាប៉ោយប៉ែត


ចែករំលែក៖