ខេត្តកំពង់ធំ៖ បុរសជាប្ដីបានដុតបំផ្លាញផ្ទះខ្លួនឯងឆេះខ្ទេចគ្មានសល់ ដោយខឹងនឹងប្រពន្ធមិនព្រមយកទូរស័ព្ទឲ្យខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី៦ ខែមេសា ២០១៩ ស្ថិត នៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ម៉ុក ទិត្យ ភេទប្រុស អាយុ ២១ឆ្នាំ ប្រពន្ធឈ្មោះ គី នឿន អាយុ ២០ឆ្នាំមុខរបរកសិករ នៅ ភូមិ/ឃុំ កើតហេតុខាងលើ ។
ខូចខាត ផ្ទះធ្វើអំពីឈើ ប្រក់ស្បូវ ទំហំ០៤ម៉ែត្រគុណ៥ម៉ែត្រ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ត្រូវឆេះខ្ទេចអស់គ្មានសល់់ ។
សមត្ថកិច្ចបានបន្តទៀតថា៖ ហេតុការណ៍នេះគឺបណ្តាលមកពីបុរសជាប្តីដោយសារខឹងនឹងប្រពន្ធមិនយកទូរស័ព្ទឲ្យខ្លួន ហើយក៏ដុតបំផ្លាញផ្ទះខ្លួនឯងតែម្តង ។
ករណីនេះ ជនបង្កជាប្តីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនដើម្បីសួរនាំ និងចំណាត់ការតាមនីតិវិធី ៕ ប៊ុនរិទ្ធី