ព័ត៌មានទាន់ហេតុការណ៍៖

អាសូរស្ត្រីវ័យចំណាស់ម្នាក់ ដើរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូ C125 បើកបុកស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតបុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យលោកយាយចំណាស់ម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦និង៥០នាទី នៅថ្ងៃសៅរ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ០១៩ លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក ឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1F.5074បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ឈិត សារត្ន័ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិសិរីសុខុម ឃុំជន្លង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មិនពាក់មួកសុវត្ថិភាព គេចខ្លួន មុខរបរកសិករ ។

អ្នកថ្មើរជើងឆ្លងកាត់ផ្លូវពីលិចទៅកើត ឈ្មោះ គឹម សេង ភេទស្រី អាយុ ៧៦ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់តាមផ្លូវក្នុងពេលធ្វើដំណើរបញ្ជូនទៅមន្ទីរពេទ្យមុខរបរនៅផ្ទះ ។

មូលហេតុជាបឋមបង្កដោយអ្នកបើកបរលឿនពេក ចំណែកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វេងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ រង់ចាំដោះស្រាយជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖