ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ ត្រូវបានរថយន្តសង្គ្រោះ អង្គភាព៧១១ ដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈដែលបើកទ្វាររថយន្តរៀបនឹងបើកចញទៅធ្វើការងារ បែរជាកើតមានអការងងឹតមុខខ្យល់គដួលសន្លប់មបាត់មាត់ឈឹង ផ្អើលពលរដ្ឋក្បែរខាង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបុរីសុខសាន្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ម៉ម សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចេញពីក្នុងផ្ទះ គ្រាន់តែទាញទ្វាររថយន្ត រៀបនឹងឡើងបើក ស្រាប់តែងងឹតមុខដួលសន្លប់ស្តូកស្តឹង ទើបផ្អើលអ្នកជិតខាង ក្រុមគ្រួសាររត់ទៅជួយ ហៅរកក្រុមសង្គ្រោះ ឲ្យជួយអន្តរាគមន៍ ។
ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះជីវិត ៕ សុខាសែនជ័យ