ព័ត៌មានទាន់ហេតុការណ៍៖

ឡូយមែនអាវជជុះរបស់អាឡាស្កូ ត្រូវឆន សុវណ្ណរាជ ពាក់ថត MV យ៉ាងឡូយ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខប្រចាំផលិតកម្មហង្សមាស លោក ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នឹងអាវខូវប៊យដ៏ស្រស់ស្អាតពាក់លើខ្លួនថតបទចម្រៀងថ្មី ។ ភ្ញាក់ផ្អើលព្រោះតែគេដឹងថាអាវដែលតារាចម្រៀងល្បីឈ្មោះនេះពាក់គឺជាអាវមួយទឹកដែលតារាសម្តែង អាឡាស្កូ បាននាំចូលពីបរទេសយកមកលក់ ។

សិល្បករមួយចំនួនធំបានប្រើប្រាស់ និងស្លៀកសម្លៀកបំពាក់ ថ្មីទាន់សម័យនិងមានតម្លៃខ្ពស់កប់ពពក ប៉ុន្តែក៏មានសិល្បករខ្លះនិយមប្រើប្រាស់ ឬស្លៀកពាក់សម្លៀកបំពាក់មួយទឹកផងដែរ ។ មិនប្រាប់ពិតជាមិនដឹងទេថាអាវដែលតារាចម្រៀង ឆន សុវណ្ណរាជពាក់គឺជាអាវមួយទឹកដែលនាំចូលដោយតារាសម្តែង អាឡាស្កូ យកមកបោះដុំលក់នៅលើទីផ្សារនោះទេ ។

តារាសម្តែងអាឡាស្កូ មិនបានបញ្ជាក់ច្បាស់លាស់ទេថា អាវដែលតារាចម្រៀង ឆន សុវណ្ណរាជពាក់គឺជាអាវមួយទឹកដែលទិញពីលោក ដោយលោកគ្រាន់តែបញ្ជាក់ថា ដូចគ្នាតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាប្រភពពីអ្នកសិល្បៈលើកឡើងថា ពិតជាអាវដែលទិញក្នុងតម្លៃមួយធូរថ្លៃពីតារាសម្តែងខាងលើ ហើយពិតជាសាកសម នឹងស្លៀកពាក់បែបស៊ីវីល័យមែន បើទោះបីជាអាវនេះមានតម្លៃត្រឹម១៣ដុល្លអាមេរិកក៏ដោយ ។ ប្រភពបន្តថាតារាចម្រៀងរូបនេះបានពាក់ថតក្នុងបទចម្រៀងថ្មីកាលពីថ្មីៗនេះ ។

គួរបញ្ជាក់ដែរថា តារាសម្តែងអាឡាស្កូ បានចាប់ផ្តើមជំនួញលក់អាវខាវប៊យមួយទឹកដែលនាំចូលពីប្រទេសកូរ៉េ បន្ទាប់ពីតារាសម្តែងរូបនេះក៏ធ្លាប់ជាអតីតពលករនៅប្រទេសកូរ៉េផងដែរ ។ ជំនួញថ្មីលក់របស់ជជុះមួយនេះហាក់កាក់កបខ្លាំង ខណៈដែលលោកលក់ចេញរាប់រយក្នុងម៉ូយនៅស្ទើគ្រប់ខេត្តក្រុង៕ ដោយ វឌ្ឍនា


ចែករំលែក៖