ភ្នំពេញ៖ តារាសម្តែង និងពិធីករ ប៉ែន ចំរ៉ុង នឹងងចូលរោងការជាផ្លូវការជាមួយនារីរូបស្អាតម្នាក់ នៅខែឧសភា ខាងមុខនេះហើយ ។ ចូលរោងការ ក្រោយពីតារាប្រុសរូបនេះ បែកបាក់ស្នេហ៍តារាស្រី ភិន សុដាលីស អស់ពេល៣ឆ្នាំមកហើយនោះ ។
តារាសម្តែងប្រុសកំពូលសម្រស់ និងវោហារ ប៉ែន ចំរ៉ុង ត្រូវបានប្រភពព័ត៌មានបង្ហើបថា នឹងដឹកដៃស្រីស្រស់គូស្នេហ៍ចូលរោងជ័យនៅខែឧសភា ខាងមុខនេះហើយ ពោលគឺក្នុងខែតែមួយជាមួយតារាស្រី ឱក សុគន្ធកញ្ញា តែលោក ក៏សុំលាក់ថ្ងៃសិន ។ ថ្មីៗនេះដែរ តារាសម្តែងរូបនេះក៏បានបណ្តើរគូដណ្តឹងចូលរួមក្នុងពិធីសម្ពោធរឿង «ជួបស៊យ វគ្គ២»ផងដែរ ។ បើទោះបីជាមិនបញ្ជាក់ក្តីក៏អ្នករួមអាជីពមួយចំនួនដែលស្និទ្ធនឹងតារាសម្តែងរូបបានបញ្ជាក់ថាពិធីមង្គលការ អាចនឹងរៀបការនៅខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់គូស្នេហ៍ឈ្មោះ ហ៊ុន ម៉ាណេ ខណៈដែលពិធីកាត់ចំណងដៃអាចនឹងធ្វើឡើងនៅរាជធានីភ្នំពេញផងដែរ ។
គួរបញ្ជាក់ដែរថាចំណងស្នេហ៍របស់ ប៉ែន ចំរ៉ុង កាន់តែផ្អែមល្ហែមជារឿយៗអ្នកទាំងពីរតែងហៅគ្នាថាជាប្តីប្រពន្ធពេញមាត់តែម្តង ។ ស្របពេលបង្ហើបពីគម្រោងរៀបការដែលនឹងរៀបចំឡើងនៅខែឧសភាខាងមុខនេះ ប៉ែន ចំរ៉ុង និង គូស្នេហ៍តែងបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេតាមរយៈរូបថតស្វីតស្វីត ដែលឃើញហើយពិតជាមានសេចក្តីសុខជំនួស ខណៈដែលថ្មីៗនេះពួកគេបានបណ្តើរគ្នាធ្វើដំណើរទៅកាន់ទឹកដីនៃខេត្តសៀមរាបផងដែរ៕ វឌ្ឍនា