ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នាលាន់ដូចរន្ទះរបួស ធ្ងន់ ស្រាល ៥នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូហុងដាសេ១២៥ មួយគ្រឿង ទៅបុកជាមួយគ្រឿងម៉ូតូហុងដា វ៉េវមួយគ្រឿង ទៀត ជិះដោយយុវជន២នាក់បញ្ច្រាសទិសដៅគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ស្រាល១នាក់ ។

ហេតុកាណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២៤៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សង់ស៊េរី ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-8604 ជិះដោយយុវជន៣នាក់ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿលឿន មធ្យម ខណៈនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-1301ជិះដោយយុវជន២នាក់បញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើងមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យខាងម៉ូតូសង់រងបួសធ្ងន់២នាក់ ស្រាលម្នាក់ ចំណែកខាងម៉ូតូវ៉េវរបួសធ្ងន់ទាំង២នាក់បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ខានបានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖