ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសGS300មួយគ្រឿង ទៅបុកថយន្តកុងតឺន័រ ក្រោមស្ពានអាកាស៧មករា បណ្តាលឲ្យ ខ្ទេចកាងខាងមុខខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៧មករា តាមបណ្តោយផ្លូវសហពន្ធ័រុស្សីកែងនឹងផ្លូវ៥៩៨ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីស GS-300 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8533 ធ្វើដំណើរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សីផ្លូវក្រោយស្ពានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតបុករថយន្តកុងតឺន័រមួយគ្រឿង ម៉ាក FUSOក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខតាកែវ 3A-1860 បើកបរដោយបុរសម្នាក់រួមនិងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងឆ្លងមកផ្លូវ៥៩៨ ចំកាងការពាររថយន្ត ចំហៀងខាងស្តាំបណ្តាលរងការខូចខាតកាងខាងមុខធ្លាក់ចេញពីរថយន្តខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ខមូលដ្ឋាននិងជំនាញបានចុះមកដល់ បានឲ្យភាគីទាំសងខាងសម្របសម្រួលគ្នា ដោយភាគីរថយន្តកុងតឺន័របានចេញសំណងទៅឲ្យភាគីថយន្តឡិចស៊ីស ចំនួន៨០០ដុល្លារដើម្បីចញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ សុខាសែនជ័យ