ព័ត៌មានទាន់ហេតុការណ៍៖

ខ្មែរឥស្លាម៦នាក់លួចចូលកាប់ព្រៃ ក្នុងតំបន់ហាមឃាត់ ក្នុងជីវៈចម្រុះស្រុកសេសាន ត្រូវបាននគរបាលចាប់បញ្ជូនមកមន្ទីរបរិស្ថានខេត្ត ចាត់ការបញ្ជូនបន្តទៅតុលាការខេត្ត តែត្រូវបានដោះលែងទៅវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ពលរដ្ឋជនជាតិខ្មែឥស្លាមមកពីខេត្តក្រចេះ ចូលកាប់ព្រៃក្នុងតំបន់ហាមឃាត់ក្នុងដែន ជម្រកអភិរក្សរបស់បរិស្ថាន ត្រូវបាននគរបាលស្រុកសេសានចាប់ និងបញ្ជូនមកមន្ទីរបរិស្ថាន ដើម្បីចាត់ការបន្ត នៅព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងទី៩ ខែមេសា ឆ្នាំ២០១៩ ។

ប្រភពពីមន្ត្រីតុលាការបានបង្ហើបប្រាប់ ឲ្យអ្នកសារព័ត៌មានដឹងនូវរសៀលថ្ងៃទី៩ ខែមេសាថាៈ ពួកគេទាំងប្រាំមួយនាក់នោះជាជនជាតិខ្មែឥស្លាម ត្រូវជាបងប្អូនខ្សែស្រឡាយ និងគ្នារស់នៅឃុំអូរឬស្សីកណ្តាល ស្រុកចិតបូរី ខេត្តក្រចេះ គេបានឆ្លើយបំភ្លឺថាដោយសារពួកគេខ្វះដីប្រកបរបកសិកម្មទើបពួកគេ ហានមកកាប់ឆ្លងដែនដល់ដែនគ្រប់គ្រង ក្នុងដែនជីវៈចម្រុះ របស់បរិស្ថានគ្រប់គ្រង ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ទើបសមត្ថកិច្ចនគរបាលស្រុក ចាប់ និងឃាត់ខ្លួនពួកគេបញ្ជូនមកមន្ទីរបរិស្ថានតែម្តង កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ។

ប្រភពដដែលបានបន្តថាៈ ក្រោយពីការសួរនាំរបស់ក្រឡាបញ្ជី និងព្រះរាជអាជ្ញាអស់រយៈពេលជាច្រើនម៉ោង ទើបព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត សម្រេចដោះលែងការចោទប្រកាន់ឲ្យមានស៊េរីភាពវិញ នៅវេលាម៉ោង៣ជាងល្ងាចថ្ងៃ ខែ ឆ្នាំដដែល ដោយឃើញថាពួកគេចាញ់បោក ស៊ីឈ្នួលកាប់ព្រៃឲ្យមេខ្យល់ រួចគេលក់ឲ្យខ្លួនវិញ ក្នុងតំលៃ១ពាន់ដុល្លារ ទើបព្រះរាជអាជ្ញាមានការលើកលើកលែងការចោទប្រកាន់នេះ គ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់កំឲ្យមានលើកទីពីរ ឬលើកក្រោយទៀត នៅមុខព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង ចំណែកម៉ូតូ និងម៉ាស៊ីនកាត់ឈើទាំង៦គ្រឿង ដែលជាវត្ថុតាង រក្សាទុកនៅមន្ទីរបរិស្ថានខេត្ត លោកបញ្ជាក់ថា និងរកមុខអ្នកនៅពីក្រោយនៃរឿងនេះ យកមកចាត់ការតាមច្បាប់ ។

នៅព្រឹកថ្ងៃទី៩ ខែមេសា លោកឡាយ ឡារ៉ូ អនុប្រធានមន្ទីរបរិស្ថាន ទើបឡើងថ្មីនេះ មិនអាចសុំការបំភ្លឺបានទេ លោកគ្រាន់តែឆ្លើយថា កំពុងធ្វើការៗ ប្រហែលជាគាត់គិតថា មន្ទីររបស់លោកឯករាជ្យហើយមើលទៅ ទើបមិនឆ្លើយបំភ្លឺជាមួយ និងអ្នកសារព័ត៌មានក្នុងស្រុកសោះ ។

ក្រោយពីការតាមប្រមាញ់របស់អ្នកសារព័ត៌មានយើងច្រើនពេក រួចក៏ទាញទ្វារបងបិទមិនឲ្យអ្នកសារព័ត៌មានយើងថត និងផ្តិតរូបភាពជនដែលត្រូវចោទឲ្យបានទូលាយ ឬក៏បកស្រាយឲ្យច្បាស់ ឬឲ្យអស់ការសង្ស័យនោះឡើយ ។

ទោះបីកំពុងរៀបចំបញ្ជូនជនជាប់ពាក់ព័ន្ធខាងលើទៅតុលាការក៏ដោយ នេះជាមូលហេតុបិទបាំងមិនចង់ឆ្លើយបំភ្លឺ ជាមួយអ្នកសារព័ត៌មានពិតប្រាកដណាស់ ព្រោះមានលោកអេង ភារ៉ុង ជាប្រធានមន្ទីរបរិស្ថានខេត្តបញ្ជាមិនឲ្យបំភ្លឺពាក់ព័ន្ធរឿងនេះ ព្រោះខ្លាចដឹងរឿងអាស្រូវទេដឹង ព្រោះកន្លងមករាល់ការចាប់ ឬបង្ក្រាបបទល្មើសផ្សេងៗ ចំពោះមន្ទីរបរិស្ថានមួយនេះហាក់បីដូចជា មិនសូវបើកចិត្តឲ្យទូលាយក្នុងការបំភ្លឺនោះប៉ុន្មានទេ ជាមួយអ្នកសារព័ត៌មាន ៕ មាស សុផាត


ចែករំលែក៖