ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មBig Man លោក ម៉ារីអូ (Mario)កាលពីថ្មីៗនេះបានប្រកាសទទួលរៀបចំចាត់ចែងពិធីការនានាក្នុងកម្មវិធីតូចធំ ។ ក្រៅពីប្រកាសការងារនេះមិនបានប៉ុន្មានផងស្រាប់តែលោកបានបញ្ចេញមុខជំនួញថ្មីក្នុងដៃមួយទៀតគឺនាំចូលផលិផលថែរក្សាសម្រស់ជាហ្វមលាងមុខ និងម៉ាសបិទមុខដែលនាំចូលពីប្រទេសកូរ៉េ ។
ទោះបីជាមិនលេចមុខមាត់លើវិស័យសិល្បៈដល់កម្រិតជួរមុខ ប៉ុន្តែ ម៉ារីអូ(Mario) ត្រូវបានអ្នកគាំទ្រលោកជាច្រើនបានកោតសរសើរពីទឹកដមសំនៀងដែលលោកអាចច្រៀងទាំងភាសាចិន អង់គ្លេសបានយ៉ាងល្អ ។ បន្ថែមលើការងារសិល្បៈតារារូបនេះបានចាប់ផ្តើមប្រឡូកលើអាជីពជំនួញផ្ទាល់ខ្លួនដែលលោកទើបនឹងបង្កើតក្រុមការងារពិធីការ ទាំងការទទួលរៀបចំតន្ត្រីសម័យ ឆាក ភ្លើង រៀបចំអាហារប៊ូហ្វេ ម្ហូបការជាដើម ។ តារាចម្រៀងភ្នែកតូចរូបនេះបញ្ជាក់ដែរថាលោកទើបនឹងសម្រេចចិត្តចូលប្រឡូកក្នុងអាជីពជំនួញគ្រឿងសម្អាងមកពីប្រទេសកូរ៉េ ។ លោកបញ្ជាក់ថាដោយសារលោកជាអ្នកសិល្បៈលោកត្រូវប្រើប្រាស់ផលិតផលមួយចំនួន ហើយលោកបានសាកល្បងប្រើប្រាស់ផលិតផលមួយចំនួនដូចជា ហ្វមលាងមុខម៉ាកសញ្ញា DPS Nature និងម៉ាស់បិទមុខ៣ប្រភេទទៀត ។ លោកថាក្រោយសាកល្បងប្រើប្រាស់ទទួលបានប្រសិទ្ធភាពខ្ពស់លោកក៏បានទិញសាកល្បងយកមកលក់បន្តនិងទទួលបានជោគជ័យខ្លាំងទើបលោកសម្រេចចិត្តនាំចូលផ្តាច់មុខផលិតផលនេះជាផ្លូវការដើម្បីចរាចរណ៍លក់តែម្តង ។
ដោយការបញ្ជាក់ជាមួយការធានាតារាប្រុសរូបនេះលើកឡើងត្រួសៗពីប្រសិទ្ធិភាពនៃផលិតផលដែលលោកនាំចូលនេះថាហ្វូមលាងមុខ DPS NATUREមានតួនាទីជាច្រើនក្នុងការសំអាតជាតិកខ្វក់នៅលើផ្ទៃមុខបានយ៉ាងស្អាត និងអាចជួយលាងសំណល់ពីការប្រើប្រាស់គ្រឿងសម្អាង ដោយមិនបាច់ប្រើផលិតផលផ្សេងមកជំនួយ និងជួយឲ្យស្បែកមុខភ្លឺថ្លា មានសភាពទន់រលោង បន្ទាប់ពីប្រើលើកដំបូង និងអាចប្រើបានតែលើមុខ ខ្លាញ់តែប៉ុណ្ណោះ ។ ក្រៅពីផលិតផលនេះលោកបានបង្ហាញពីម៉ាស់បិទមុខដែលមានម៉ាស់Collagen ដែលអាចបំបាត់ភាពជ្រីវជ្រួញ, ទប់ស្កាត់ការឡើងមុន, បណ្តុះកោសិកាថ្មី, បំបាត់ស្នាម ។ ទី២គឺម៉ាស់ Snail ដែលធ្វើឲ្យស្បែកមុខសភ្លឺចែងចាំង ពីខាងក្នុង, បំបាត់ស្លក់ក្រោមភ្នែក,សភ្លឺម៉ត់រលោង, បំបាត់ស្បែកមុខរោល, កន្ទួល, រមាស់ និងទី៣គឺម៉ាស់Pearl ដែលអាចបំបាត់ ស្បែកមុខខ្មៅស្រអាប់ខ្លាំង ដោយសារពន្លឺថ្ងៃ, ជាំមុខ, បំបាត់សរសៃក្រហម, បណ្តឹងស្បែកមុខ, ជួយលោកអ្នកឲ្យភ្លឺចែងចាំង ក្នុងរយះពេលខ្លី ។
តារាប្រុសកូនកាត់ចិនរូបនេះលើកឡើងដែរថា មូលហេតុដែលលោកសម្រេចចិត្តហក់ចូលក្នុងការរកស៊ីគឺដើម្បីបង្កើនប្រាក់ចំណូលបន្ថែមពីការងារសិល្បៈដែលមានស្រាប់ ។ លោក ហាក់ជឿជាក់លើជំនួញថ្មីៗដែលកាន់នៅក្នុងដៃព្រោះតែលោកធ្លាប់ឆ្លងកាត់បទពិសោធន៍ជាមួយនឹងការងាររកស៊ី និងការពង្រឹងប្រសិទ្ធភាព គុណភាព តម្លៃ និងសេវាកម្មល្អប្រសើរផងដែរ ។ លោកបញ្ជាក់ដែរថាសម្រាប់អ្នកដែលមានបំណងទទួលយកទៅលក់បន្តអាចទំនាក់ទំនងមកកាល់គេហទំព័រហ្វេសប៊ុកលោកផ្ទាល់ដើម្បីទទួលសិទ្ធិលក់បន្ត៕ វឌ្ឍនា