ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយពីស្ត្រីជនជាតិចិនម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃើញដេញចាប់បានភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវហសព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យឈ្មោះលឹម លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រកដ រស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យទី២ឈ្មោះជាង សី ភេទប្រុសអាយុ១៥ឆ្នាំ ស្នាក់នៅក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅកំណើតឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ZENG CHUN ភេទស្រីអាយុ ៤២ឆ្នាំជាជនជាតិចិនដីគោក ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចុះពីលើសណ្ឋាគារដើរលេងតាមផ្លូវស្រាប់តែឃើញគេកំពុងធ្វើកម្មវិធីជប់លាង ក៏ទាញទូរស័ព្ទថតលេងភ្លាមនោះក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកឃ្លីកពណ៍ខ្មៅ មិនមានស្លាកលេខមកធ្វើសកម្មភាពឆក់ការបូបយួពីដៃបានសម្រេចហើយព្យាយាមជិះគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃើញក៏ដេញចាប់បានភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣សាកសួរបន្តនិងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ