ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបិទស្លាកយីហោរស្មីហង្សមាស បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ គាបតែកុងរបួស

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស្តារិចមួយគ្រឿងដែលបិទស្លាកយីហ្លោ​ រស្មីហង្សមាសបានបើកលឿនជ្រុលបុក របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់ គាបតៃកុងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ ជួយគាស់យកទៅមន្ទីរពេទ្យ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០១៩ នៅចំណុចផ្លូវមុនីវង្ស​ កែងនឹងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់បឹកកេងកងទី១​ ខណ្ឌចំការមន​ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកស្តារិច​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2S 1654 បើកបរដោយបុរសម្នាក់ ដោយមានបិទឡូហ្គោ រស្មីហង្សមាសធ្វើដំណើរតាមបណ្តោយផ្លូវមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់ ចំណែកតែកុងគាបជាប់កាប៊ិនរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរ ជួយគាស់ចេញបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ចំណុចកើតហេតុទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖