ភ្នំពេញ ៖បុរសម្នាក់ដែលបានបង្កហិង្សាទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលអុកគូទនៅនឹង ថ្នល់កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូន ពេញនោះ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់នាំយកមកផ្តន្ទាទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញបានអះអាងថាបន្ទាប់ពីកម្លាំងជំនាញរបស់លោក បានធ្វើការ កំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយ លោកក៏បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ។
ក្រុមហ៊ុន ដែលជនសង្ស័យធ្វើការបានសហការជាមួយសមត្ថកិច្ចអាវុធហត្ថដោយនាំយកជនសង្ស័យ ទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
ជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ស្ត្រីម្នាក់បានស្តីឲ្យបន្តិចបន្តួចទៅបុរសម្នាក់រឿងបើករថយន្តប៊ិះបុកនាងកំពុងដើរស្រាប់តែបុរសទំនើងនោះចុះពីលើរថយន្តមកវាយនាងមួយដៃដួលអុកគូទនឹងថ្នល់ហើយជំរុញឲ្យនាងប្តឹងថែមទៀត។ ករណីហិង្សាមួយដែលបង្កឡើងដោយបុរសវ័យចំណាស់ម្នាក់បើករថយន្តទំនើបពាក់ស្លាកលេខភ្នំពេញ 2AR-3386 ដោយសារតែ ខឹងស្ត្រីរងគ្រោះស្តីឲ្យថាបើកឡានលឿនប្រញាប់ទៅណា ប៊ិះនឹងបុកទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយបុរសបង្កថែមទាំងដេញ ស្ត្រីរងគ្រោះឲ្យរត់ទៅប្តឹងថែមទៀតផង។
បើតាមគណនីហ្វេសប៊ុក Vanny Seven បានសរសេរថា “ថោកទាបណាស់អានរក សូមបងប្អូននិងសមត្ថកិច្ច ជួយរកយុត្តិ ធម៌ឲ្យប្អូនស្រីខ្ញុំផង បុរស់ម្នាក់នេះបានប្រើអំពើហិង្សារដាក់ប្អូនខ្ញុំហើយដេញឲ្យទៅ ប្ដឹងទៀត (គាត់ប្រហែលជាអ្នកមានលុយមានអំណាចទើបគាត់ធ្វើអំពើឃោរឃៅ បែបនេះដាក់អ្នកទន់ខ្សោយ) លេខរថយន្ត ដៃដល់ភ្នំពេញ 2AR-3386 ជួយស៊ែរ! មូលហេតុគ្រាន់តែប្អូនស្រីម្នាក់នេះសួរជិះរថយន្តប្រញាប់ទៅណាស្ទើរតែបុកគាត់ស្រាប់តែចុះពីរថយន្តហើយជេរថែមទាំងវ៉ៃមួយដៃផ្ងារក្រោយបោកក្បាល…!សុខចិត្តសុំក្រុមការងារយើងជួយផ្សាយរឿងបុរសម្នាក់បើករថយន្ដរកបុកហើយគ្រាន់តែជនរងគ្រោះសួរថា បើកប្រញាប់ទៅណាក៏បុរសខាងលើខឹងចុះពីលើរថយន្ដមកវាយបណ្ដាល ឲ្យបែកមាត់រងរបួស”។
បើតាមម្ចាស់គណនី ហ្វេសប៊ុក Ben Vitu បានរៀបរាប់ថា “សូមបងប្អូននិង សមត្ថកិច្ច ជួយរកយុត្តិធម៌ឲ្យប្អូនស្រីខ្ញុំផងបុរសម្នាក់នេះបានប្រើអំពើហិង្សាដាក់ប្អូនខ្ញុំហើយដេញឲ្យទៅប្ដឹងទៀត(គាត់ប្រហែលជាអ្នកមានលុយ មានអំណាចទើបគាត់ធ្វើអំពើឃោរឃៅបែបនេះដាក់អ្នកទន់ខ្សោយ) លេខ រថយន្តជនដៃដល់ភ្នំពេញ 2AR-3386 ។ សូមបញ្ជាក់ថ្ងៃកើតហេតុនេះគឺថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩”។ ក្នុងនោះដែរ មហាជន បានអំពាវនាវឲ្យសមត្ថកិច្ចជួយស្វែងរកជនដៃដល់ដែលបង្កហិង្សារលើស្ត្រីទន់ខ្សោយផង ព្រោះស្គាល់ស្លាកលេខរថយន្តច្បាស់ណាស់ ។
ជាមួយនឹងករណីនេះផេកហ្វេសប៊ុក Sophea Sin បានលើកឡើងថា “តាមរយៈ គណនីហ្វេសបុ៊កមួយឈ្មោះថា Ben Vitu បានបង្ហោះវីដេអូមួយស្តី សកម្មភាពហិង្សារបស់បុរសវ័យចំណាស់ម្នាក់មកលើប្អូនស្រីរបស់ខ្លួនថា បុរសចំណាស់ម្នាក់បានបើករថយន្តមកកៀរប្អូនស្រីខ្ញុំហើយបានប្រើ អំពើហិង្សាដាក់ប្អូនខ្ញុំទៀតបើលោបាន ឃើញហើយសូមមានការទទួលខុសត្រូវ ផងជនថោកទាបអើយកើតមកជាមនុស្សមានរថយន្តទំនើបកិត្តិយសមុខម៉ាត់ក្នុង សង្គម នឹងគេដែរហេតុអីមិនចេះទទួល ខុសត្រូវនូវទង្វើរបស់ខ្លួនអ៊ីចឹង(នេះជាលេខរថយន្តជនបង្ក 2 AR-3386) សូមបង ប្អូននិងសមត្ថកិច្ច ជួយរកយុត្តិធម៌ឲ្យប្អូនស្រីខ្ញុំផងបុរស់ម្នាក់នេះបានប្រើអំហិង្សា ដាក់ប្អូនខ្ញុំហើយដេញឲ្យទៅប្ដឹងទៀត (គាត់ប្រហែលជាអ្នកមានលុយមានអំណាចទើបគាត់ធ្វើអំពើឃោឃៅបែបនេះដាក់អ្នកទន់ខ្សោយ) លេខរថយន្ត ជនដៃដល់ ភ្នំពេញ 2AR-3386 ។ក្នុងហេតុការណ៍គ្រោះថ្នាក់បន្តិចបន្តួចមួយនេះ ដោយរថយន្តបុរសវ័យចំណាស់នោះបានបើកមកកៀរ ហើយបានឈ្លោះប្រកែកប្រើហិង្សាដោយវាយមួយដៃចំពេញមុខប្អូនស្រីរបស់គាត់និងថែមទាំងឲ្យគាត់ប្តឹងថែមទៀតផងដោយស្លាកលេខឡានខាងលើគឺ 2AR -3386 គណនីហ្វេសប៊ុកខាងលើក៏បានប្រកាសសូមឲ្យសមត្ថ កិច្ចជួយស្វែងរកយុត្តិធម៌ឲ្យប្អូនស្រីផង ដែរ” ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទខន្តិសារ អធិការនគរបាលខណ្ឌដូនពេញនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ថែ្លងថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងដុតដៃដុតជើង ដើម្បីស្វែងរកជនបង្កដែលប្រើអំពើ ហិង្សា ដោយទះកំផ្លៀងស្ត្រីម្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។
លោកអធិការបានបញ្ជាក់ថា «កម្លាំង នគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវតាំងពីយប់មកម្លេ៉ះក្រោយពីទទួល បានព័ត៌មាន និងឃើញវីដេអូបុរសដែលទះកំផ្លៀងស្ត្រីម្នាក់នោះ ដោយបានចុះដល់កន្លែងកើតហេតុស្រាវជ្រាវយ៉ាងដុតដៃដុតជើង ហើយបើទោះបីមិនទាន់ទទួលបាន ព័ត៌មានច្រើន ក៏ប៉ុន្តែកម្លាំងនគរបាលនឹង បន្តស្រាវជ្រាវ ដោយសហការជាមួយនគរបាលចរាចរដើម្បីស្វែងរកឲ្យឃើញជនបង្កនោះ»។
កម្លាំងសមត្ថកិច្ចបានរកឃើញអត្ត សញ្ញាណរថយន្តរបស់បុរសដែលបានប្រើហិង្សាទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទនៅផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ហើយ ។
បើតាមសមត្ថកិច្ចបានអះអាងថា រថយន្ត ដែលបុរសប្រើហិង្សានេះជិះ គឺបានចុះបញ្ជីថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមិនមែនជា កម្មសិទ្ធិបុគ្គលនោះឡើយ។ព្រោះតែហេតុនេះហើយទើបនាំឱ្យសមត្ថកិច្ចពិបាក កំណត់មុខសញ្ញារបស់ជនប្រើហិង្សាតែទោះជាយ៉ាងណាតាមរយៈតម្រុយនេះ គឺ នឹងឈានទៅកំណត់មុខសញ្ញារបស់បុរសប្រើហិង្សាក្នុងពេលឆាប់ៗនេះ ៕ ហេង នរិន្ទ្រ