ខេត្តព្រះសីនុ៖ បុរសម្នាក់ជាឪពុក និងកូនស្រីតូចម្នាក់ទៀតដែលរស់នៅតាមទំនប់ការពារទឹកប្រៃក្បែរសមុទ្រ ក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ បានស្លាប់ដោយពុលត្រីក្រពតសមុទ្រ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោយនេសាទបានពីសមុទ្រហើយយកមកធ្វើម្ហូប ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ ជា យឺ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនេសាទ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត រីឯជនរងគ្រោះ២ ឈ្មោះ ជា ស្រីរ័ត្ន អាយុ២ឆ្នាំ ជាកូនស្រីបានស្លាប់ក្រោយហូបត្រីនេះភ្លាមៗ ។
បើតាមសមត្ថកិច្ចថា ហេតុការណ៍នេះកើតឡើងពេលជនរងគ្រោះជាឪពុក ដាក់លបបានត្រីក្រពត ហើយយកទៅធ្វើម្ហូបហូបក៏រងនូវការពុលតែម្តង ។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ