ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តយីឌុប បត់ឆ្លងផ្លូវ ខ្ទាតចូលក្រោមកង់ កិនបែកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តយីឌុបបត់ឆ្លងផ្លូវ ខ្ទាតចូលក្រោមកង់ កិនបែកក្បាលស្លាប់នៅនឹងកន្លែង ហើយអ្នកបើករថយន្តព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រ ឈប់រថយន្តចុះរត់គេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត១០យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដាយផ្លូវហាន់ណូយ កែង និងផ្លូវឈ្នះឈ្នះ ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ា រ៉ុង អាយុ៣១ឆ្នាំ មុខរបសន្តិសុខរោងចក្រស្នាក់ភូមិត្រពាំងវែង សង្កាត់គោរការ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភពព័ត៌មាននៅកន្លែកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តយីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3C-2628 ធ្វើដំណើរតាមបណ្ដាយផ្លូវហាន់ណូយក្នុងទិសដៅពីត្បូង ទៅជើងបានបត់ឆ្វេងឡើង មហាវីឈ្នះឈ្នះ ខណ:នោះ មានបុរសម្នាក់បើកម៉ូតូ MSX ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខ ភ្នំពេញ 1HF-6766 ធ្វើដំណើរតាមបណ្ដោយផ្លូវឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿន បានជ្រុលទៅបុកពេញទំហឹងចំកង់រថយន្ត បណ្ដាលឲ្យខ្ទាតចូលក្រោមកង់រថយន្ត កិនចំក្បាលធ្លាយខួរស្លាប់ ។

ភ្លាមៗនោះអ្នកបើករថយន្ត មិនឈប់ទេ ព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្របានចុះគេចខ្លួនបាត់ទុករថយន្តចោល ។

ក្រោយកើតហេតុសមត្ថិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ រួចកបានទាក់ទងជំនាញវាស់វែងយករថយន្ត និងម៉ូតូទៅការិយាល័យចរាចរផ្លូវគោក នៃស្នងការាជធានីភ្នំពេញ ដើម្បីរង់ចាំក្រុមម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ។ ចំណែកសពរងគ្រោះ សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ជ្រោយពេជ្រ


ចែករំលែក៖