ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់ របួស១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់ រវាងម៉ូតូបុកនឹងម៉ូតូ នៅស្រុកបារាយណ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨និង១៥នាទី តាមផ្លូវលំក្រាលកៅស៊ូ សម្ដេចហ៊ុន សែន ក្រវ៉ា ចំណុចភូមិបឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ រវាងម៉ូតូ នឹងម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់ របួសធ្ងន់១នាក់ ខូចខាតម៉ូតូ២គ្រឿង ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូម៉ាកYamaha ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1CT-8013 ទិសដៅលិចកើត បើកបរដោយឈ្មោះ ឈន ផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្តិភាព ។ អ្នករួមដំណើរឈ្មោះ សុីម ឡូញ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបម៉ូតូ មុខរបរកសិករ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។ ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1FH-8052 ទិសដៅកើតលិច បើកបរដោយឈ្មោះ យន់ ម៉ាច ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិតាអោង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរ កសិករ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក មិនពាក់មួកសុវត្ថិភាព ។

វត្ថុតាង ត្រូវនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

មូលហេតុ បង្កឡើងដោយអ្នកបើកម៉ូតូម៉ាក Yamaha បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុកអ្នកបើកបរម៉ូតូហុងដាឌ្រីម ដែលកំពុងចរាចរក្នុងគន្លងផ្លូវផ្ទុយគ្នា ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖