ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់លោតទឹកលេងនៅភ្នំគូលែន ធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់ លោតទឹកលេង នៅភ្នំគូលេន ធ្លាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃ១៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទឹកធ្លាក់ ភ្នំ គូលែន (ជាន់ទី បី) ស្ថិត នៅ ភូមិ ព្រះអង្គ ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ករណីលោតទឹកលេងទំលាក់ខ្លួនធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ូ សា ភេទ ប្រុស អាយុ ១៤ឆ្នាំ មានឪពុកឈ្មោះ រិន រីក អាយុ២៩ឆ្នាំ ម្តាយឈ្មោះ ថន ខេន អាយុ២៧ឆ្នាំមានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ ។

មូលហេតុ:បានមកលេងទឹកធ្លាក់ភ្នំគូលេនជាមួយក្រុមគ្រួសារ ក៏បានទៅលេងទឹកហើយលោតទឹកទំលាក់ខ្លួនមិនដឹងថា មានថ្ម ពេលទំលាក់ខ្លួនក៏ត្រូវចំថ្ម បណ្ដាលឲ្យបាក់ ចំខ្ទង់ច្រមុះស្លាប់ភ្លាមៗតែម្ដង។

ចំពោះសពបានប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖