ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនស្រ្ដីម្នាក់លូកកាបូប និងម្នាក់ទៀត រត់គេចខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចលូកកាបូបលុយ និងម្នាក់ទៀតកំពុងតែរត់គេចខ្លួន ។

ហេតុការណ៍នេះ បានកើតឡើងក្នុងពេលលេងបាញ់ទឹកនៅផ្លូវ ផាប់ស្រ្ដីត ក្រុងសៀមរាប ក្នុងពេលបុណ្យចូលឆ្នាំថ្មី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រី សំនៀង ភេទស្រី អាយុ៣០ឆ្នាំ និងបក្ខពួកឈ្មោះ នួន ស្រីនីត ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិ ២៣ សង្កាត់បឹងកក ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយសាកសួរ ជនសង្ស័យឈ្មោះ ស្រី សំនៀង បានសារភាពថា ខ្លួនពិតជាបានលូកយកសម្ភារគេពីកាបូប ពិតមែន ខណៈសមត្ថកិច្ចកំពុងតែដើរល្បាត ចំណែកបក្ខពួកឈ្មោះ នួន ស្រីនីត កំពុងតែ រត់គេចខ្លួន ៕ ប៊ុនរិទ្ធី


ចែករំលែក៖