ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានគេបហ្រទះឃើញ ក្បែររបងផ្ទះរបស់អ្នកភូមិ បង្កការភ្ញាក់ផ្អើល ខណៈគេសង្ស័យជាករណីឃាតកម្ម ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង៣០នាទី ព្រឹក ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរបស់ផ្ទះរបស់ឈ្មោះ អឹុម សំអៀត ភេទប្រុស ស្ថិតក្នុងភូមិយស ឃុំ-ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលដែលបានចុះដល់កន្លែងកើតហេតុ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អ៊ុក សុខឡា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលដដែលបន្តថា ក្រោយពិនិត្យ និងស្រាវជ្រាវជុំវិញហេតុការណ៍ លើខ្លួនប្រាណសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីឃាតកម្មនោះឡើយ ។ បុរសរងគ្រោះអាចស្លាប់បណ្ដាលមកពីខ្យល់គរ (គាំងបេះដួង) នៅគ្រាដែលអាកាសធាតុក្ដៅខ្លាំង ពិសេសគាត់(ជនរងគ្រោះ) ។ សាកសពត្រូវបាននគរបាលជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន