ខេត្តកំពង់ឆ្នាំង៖ មេខ្លោងឈ្មោះ ណុង ណាក់ និងបក្ខពួក ដែលតែងតែបង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងនគរបាលខេត្តស្រុក សហការជាមួយនគរបាលស្រុកទឹកផុស បង្ក្រាបបានហើយ ក្រោយពីបានរត់គេចខ្លួនជាច្រើនខែមក ។ កិច្ចប្រតិបត្តិការបង្ក្រាបមេខ្លោងក្រុមជនអន្ធពាលខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង២យប់ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិតំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោកឩត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានឲ្យដឹងនៅវេលាម៉ោង១២ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ថាកិច្ចប្រតិបត្តិការខាងលើនេះ ដោយបានអនុវត្តន៍នូវបទបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី ដោយប្រើប្រាស់កម្លាំងឡោមពទ្ធ័ផ្ទះមេខ្លោង និងបក្ខពួកក្រោយពីទទួលដំណឹងថា បានចូលមកដេកនៅក្នុងផ្ទះបន្តរហូតឃាត់ខ្លួនបានមេខ្លោងឈ្មោះ ណុង ណាក់ នៅវេលាម៉ោង១០ និង២០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ។
លោកថាក្រោយការឃាត់ខ្លួនបានមេខ្លោងខាងលើនេះភ្លាមៗបញ្ជូនខ្លួនតាមរថយន្តសារ៉ែន មកកានស្នងការនគរបាលខេត្តដើម្បីសាកសួរ ។ ក្នុងកិច្ចប្រតិបត្តិការនេះផងដែរសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកមេខ្លោងតាមដីការបានជនសង្សយ័ជាបក្ខពួកបានម្នាក់ទៀតឈ្មោះ ណុង វណ្ណេតហៅកុយពីបទបង្កអំពើហិង្សាដោយចេតនា គិតទុកជាមុនផងដែរ ។
ជនសង្សយ័មេខ្លោងក្រុមជនអន្ធពាល និងបក្ខពួកកំពុងសាកសួរនៅស្នងការនគរបាលខេត្តខេត្តកំពង់ឆ្នាំងនៅឡើយជុំវិញបទល្មើស ដែលមេខ្លោង និងបក្ខពួកធ្វើកន្លងមកផងដែរ ។
ប្រភពពីប្រជាពលរដ្ឋក៍ដូចជាអាជីវកនៅក្នុងតំបន់ខាងលើនេះបានឲ្យដឹងថា កន្លងមកក្រុមមេខ្លោងជនអន្ធពាល ណុង ណាក់ និងបក្ខពួកជាបងប្អូនបានបង្កការភយ័ការភយ័ខ្លាចឲ្យតែម៉ោង៧ទៅ៨យប់គឺបិតទ្វារផ្ទះអស់ហើយ ក្នុងនោះអ្នកមានធនធាន ខណៈពេលយប់ គេមកស្នាក់នៅឯខេត្តកំពង់ឆ្នាំង ដល់ភ្លឺទើបបានត្រឡប់ទៅផ្ទះវិញ ព្រោះតែខ្លាចក្រុមជនអន្ធពាលនេះ ។
ប្រជពលរដ្ឋខាងលើបានឲ្យដឹងទៀតថា ក្រុមជនអន្ធពាលខាងលើនេះធ្លាប់បានដេញវ៉ៃកាប់ចាក់ និងធ្វើរឿងបទល្មើសផ្សេងៗជាច្រើនទៀតដែរបង្កឲ្យរងរួសជាច្រើននាក់ពួកគេ ដែលរសនៅក្នុងតំបន់ខាងលើហាក់ដូចស្តេចក្រាញ់ ។ តែពេលនេះមេខ្លោងជនអន្ធពាល ឈ្មោះ ណុង ណាក់ និងបក្ខពួក ដែលសុទ្ធជាបងប្អូនកូនចៅពេលនេះ អស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ។
បងប្អូនប្រជាពលរដ្ឋរសនៅក្នុងតំបន់ឃុំក្តុលសែនជយ័ ពិតជាសប្បាយរីករាយ និងបានថែងអំណរគុណដល់សមត្ថកិច្ចនគរបាល ដែលព្យាយាមតាមចាប់ខ្លួនមេខ្លោងក្រុមជនអន្ធពាល និងបក្ខពួកហើយសង្ឃឹមថា នឹងលិចចេញនៅបទល្មើសផ្សេងៗជាច្រើនទៀត ដែលក្រុមនេះ បានធ្វើកន្លងមកនៅក្នុងតំបន់នោះ ៕ ចន្ថា