ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា៖ សមត្ថកិច្ចបន្តចាប់ខ្លួនអ្នកក្លាហានម្នាក់ទៀតហើយ ពាក់ព័ន្ធការកាប់ចាក់គ្នា នៅចំណុចផ្លូវចូលវត្ត ត្រឡែងកែង ខេត្តកំពង់ឆ្នាំង និងជាក្រុមក្មេងទំនើងសង្គមស្អប់ខ្ពើមបំផុតនោះ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី២ រូបនេះមានឈ្មោះ ប្រាក់ គង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ នគរបាលក៏បានចាប់ខ្លួនជនសង្ស័យម្នាក់ផងដែរ មានឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ២៣ឆ្នាំ ។
ក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាំម៉ូរ៉ៃដេញកាប់គ្នានៅចំណុចផ្លូវចូលវត្ត ត្រឡែង កែង ដោយបច្ចុប្បន្នសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ជនសង្ស័យដទៃទៀត ៕ចន្ថា