ខេត្តសៀមរាប៖ ជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវឃាតកលប់វៃពីក្រោយខ្នង ស្លាប់យ៉ាងអាណោចអាធ័ម ។ ករណីនេះ ត្រូវបានសមត្ថកិច្ចកំពុងតែ ស្រាវជ្រាវយ៉ាងដុតដៃដុតជើង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ ភឹង ចន្ដារ៉េត ស្នងការង ទទួលផែនកណ្ដាលព្រហ្មទណ្ឌ បានប្រាប់តាមទូរស័ព្ទថា ពិតជាមានករណីហ្នឹងមែន សមត្ថកិច្ចកំពុងតែ បើកការស៊ីបអង្គេតយ៉ាងយកចិត្តទុកដាក់ និងកំពុងតែស្ថិតនៅក្នុងពេលវេលាស្រាវជ្រាវ ៕ ប៊ុនរិទ្ធី