ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខភូមិម្នាក់ដេកស្លាប់ដោយសារគាំងបេះដូង នៅស្រុកប្រាសាទបល្ល័ង្គ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ករណីមនុស្សដេកស្លាប់ (គាំងបេះដូង) នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទី នៅចំណុចភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហាវ ពួន ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរធ្វើស្រែ (ជាប្រជាការពារភូមិ) នៅភូមិស្មោញ ឃុំផាន់ញើម ស្រុប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

តាមព័ត៌មានពីប្រពន្ធរបស់សព ឈ្មោះ ហ៊ន ខាន់ អាយុ ៣៦ឆ្នាំ បានប្រាប់ឲ្យដឹងថា៖ គាត់ និងប្ដីនៅវេលាម៉ោងប្រហែល ២២ បាននាំកូនៗ ទៅដើរលេងនៅវត្តស្មោញ លុះដល់ម៉ោងប្រហែល២៣ គាត់ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ មកដល់ក៏នាំគ្នាដេករហូត ដល់ម៉ោងប្រហែល៥ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គាត់បានលឺសំឡេងប្ដីរបស់គាត់ដកដង្ហើមសូរក្រកៗ គាត់ក៏ដាស់ តែមិនភ្ញាក់ឃើញដៃប្ដីរបស់គាត់ រឹងក្រញ៉ង់ គាត់ក៏ក្រោកធ្វើចលនារឹតដើមទ្រូង និងហៅប្ដីថា៖ ឯងកើតអីចេះ បន្ទាប់មក គាត់បានស្រែកហៅបងប្អូនអ្នកភូមិឲ្យជួយ តែប្ដីរបស់ គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញស្រុក ប៉ុស្ដិ៍ផាន់ញើម និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បានចុះដល់ កន្លែងកើតហេតុ និងពិនិត្យសាកសព៖ រួច ហើយក៏បានសន្និដ្ឋានថា៖ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារ គាំងបេះដូងប្រាកដមែន មិនពាក់ព័ន្ធបទល្មើសផ្សេងទេ ។

បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ហើយ សពបានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖