ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាស្តា បើកលឿន ជ្រុលទៅបុកកៀររថយន្តកូរ៉េ បន្តទៅបុកម៉ូតូមួយគ្រឿងទៀត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាស្តាមួយគ្រឿង បើកលឿនទៅបុកកៀររថយន្តកូរ៉េបញ្ច្រាសទិស ហើយបន្តទៅបុកជាន់ម៉ូតូមួយគ្រឿងទៀត កល់ជាប់ពីក្រោម មនុស្សម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាស្តា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6361 បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ វ៉ាក់អើ ជង្ហុក បែរជាជាន់ហ្គាបន្ថែមល្បឿន ទើបរថយន្តបោលហោះ ទៅបុកកៀររថយន្តច្រាស់ទិស ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-4559 ហើយបន្តទៅបុកម៉ូតូច្រាសទិសមួយគ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-8650 កល់ជាប់ពីក្រោមរថយន្ត រងរបួសស្រាល ។

ក្រោយកើតហេតុ ករណីខាងលើ ភាគីទាំង៣ សម្របសម្រួលគ្នា មិនដាច់ស្រេច សមត្ថកិច្ច យកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖